ផែង វណ្ណៈ មន្ត្រីគយចាប់ហាងទូរស័ព្ទតូចតាច២នៅបាត់ដំបងគឺកំពូលថោកទាបបំផុត

កាលពីថ្ងៃពុធ ទី២៦ កន្លងទៅ លោក ផែង វណ្ណៈ បានធ្វើការនិយាយលើកឡើង ចំពោះករណីដែល ​គយចល័តពីភ្នំពេញទៅចាប់អ្នកលក់ទូរស័ព្ទនៅក្រុងបាត់ដំបង ។ លោក វណ្ណៈ បាននិយាយបញ្ជាក់ពីសាច់រឿងនៃការចាប់ហាងលក់ទូរស័ព្ទតូចតាច២កន្លែងនោះ និងចំនុចចន្លោះប្រហោងរបស់គយចំពោះករណីនេះ ហើយនិងក៏ដូចជាភាពអយុត្តិធម៌ដែលមន្ត្រីគយ បានធ្វើចំពោះហាងលក់ទូរស័ព្ទតូចតាចនោះ ។

លោក ផែង វណ្ណៈ បាននិយាយបន្តថា វាគឺជារឿងអយុត្តិធម៌មួយ ដែលលោកមិនអាចទទួលយកបានឡើយ ដែលមន្ត្រីគយហាក់ដូចជាមានបំណង់ចង់ធើស៊ី គៀបយកលុយ ពីពលរដ្ឋលក់ទូរស័ព្ទទាំង២ហាងនោះអញ្ជឹង ព្រោះហាងទូទាំងខេត្តបាត់ដំបងរាប់រយហាងមិនចាប់ បែរជាមកចាប់តែហាងតូចតាច២ហាងនេះទៅវិញ ។

នៅក្នុងវីដេអូឡាយរបស់ លោក ផែង វណ្ណៈ នោះ លោក ផែង វណ្ណៈ ថែមទាំងហ៊ាន ថាគយចល័តដែលទៅពីភ្នំពេញ ដើម្បីចាប់ហាងលក់ទូរស័ព្ទ២កន្លែងនៅបាត់ដំបងនោះ គឺជាគយកំពូលថោកទាបបំផុតទៀតផង ។

ចុចមើលវីដេអូទិកតុកខ្មែរ ៖ https://bit.ly/2PmHlNI

បងប្អូនអាចចុចលើLinkខាងក្រោមនេះដើម្បីមើលវីដេអូ៖

https://www.facebook.com/458750921286861/videos/752839081725111/

Leave a Reply

Your email address will not be published. Required fields are marked *