ឆេះរថយន្ដដឹក​ប្រេ​ងឥន្ធនៈសូគីមិច ខ្នាតតូច​មួយគ្រឿង ក្នុងស្ថានីយប្រេងឥន្ទនៈសូគីម៉ិច​ លឹម ឈុនទ្រី​ ខេត្តកំពង់ស្ពឺ​

កំពង់ស្ពឺៈ កាលពីវេលាម៉ោង​១៣:៥៧នាទីរសៀល​ ថៃ្ងទី១៤​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​​ នៅចំណុចស្ថានីយប្រេងឥន្ទនៈសូគីម៉ិច​ លឹម ឈុនទ្រី​ ផ្លូវជាតិ​លេ​ខ​៤​ សង្កាត់​រការធំ​ ក្រុងច្បារមន​ ខេត្តកំពង់ស្ពឺ​។ មានករណី​អគ្គីភ័យ​មួយ ឆាបឆេះយ៉ាងសន្ធូសន្ធៅ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ ដោយរថយន្ដដឹក​ប្រេ​ងឥន្ធនៈសូគីមិច​មួយគ្រឿង តែត្រូវ​បានក​ង​កំលាំងនគរបាល ចេញប្រតិបត្ដិការ​គ្រប់គ្រង​ស្ថានការ ​ពន្លត់​បា​នទាន់ពេលវេលា។

ម្ចាស់​ស្ថានីយ​ឈ្មោះ​ លឹម​ ឈុនទ្រី​ បញ្ជាក់​ ស្ថានីយ​ប្រេង​ករណីអគ្គីភ័យនេះ ធ្លាប់កេីតឡេីងកាល​ពីឆ្នាំទៅមួយនៅស្ថានីយ៍នេះដែរ ដោយសារតែ​ជាងផ្សាដែកធ្វេីសកម្មភាពប្រ​ក់ដំបូលផ្សាដែកខ្ទៀតផ្កាភ្លេី​ង ទៅប៉ះជាមួយប្រេងហូរហៀនៅលេីឥដ្ឋក៏ប​ណ្ដាលអោយឆេះតែម្ដង។

មូលហេតុ​ គឺបណ្ដាល​មក​ពីរថយន្ដដឹកប្រេ​ងខ្នាតតូច​ (ដឹកតាមប៊ីដុង)​ បង្កអោយហៀប្រេងចេ​ញក្រៅប៉ះជាមួយកំដៅម៉ាសុីន​ ក៏កេីតមានការឆាបឆេះទៅជាអគ្គីភ័យតែម្ដង​។

តាមការបញ្ជាក់ពី​លោកឧត្តមសេនីយ៍​ត្រី​ អ៊ុម​ ប៊ុនធឿន​ ស្នងការរង​ បានអោយដឹង​ថា​ ក្នុងហេតុកា​រ​ណ៍​គ្រោះថ្នាក់​ឆេះឡានដឹកប្រេង​នេះ​ រថយន្ត​អគ្គីភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ ចេ​ញ​ជួយអន្ដរាគមន៍​ចំនួន​០៣គ្រឿង​ និងរថយន្ដរប​ស់ម្ចាស់ស្ថានីយ៍ចំនួន​០២​គ្រឿង​ ប្រេីទឹកនិងទឹក​សាប៊ូ​ អស់ចំនួន​១០​ឡាន​ ទេីបអាចគ្រប់គ្រងស្ថា​នការណ៍បានទាំងស្រុង ៕

Leave a Reply

Your email address will not be published. Required fields are marked *