រថយន្ដសង្គ្រោះបន្ទាន់បុកជាមួយរថយន្ដRush បណ្ដាលឲ្យម្ខាងក្រឡាប់ផ្ងារជើង ម្ខាងទៀតធ្លាក់ប្រឡាយ

រថយន្ដសង្គ្រោះបន្ទាន់បុកជាមួយរថយន្ដRush បណ្ដាលឲ្យម្ខាងក្រឡាប់ផ្ងារជើង ម្ខាងទៀតធ្លាក់ប្រឡាយ

ភ្នំពេញ៖ រថយន្ដសង្គ្រោះបន្ទាន់មួយគ្រឿងបានដឹកអ្នកជម្ងឺយកទៅសង្គ្រោះ ស្រាប់តែបុកជាមួយនិងរថយន្តស៊េរីទំនើបមួយគ្រឿងទៀត បណ្ដាលឲ្យក្រឡាប់ផ្ងារជើងមួយចំហៀង ឯរថយន្តស៊េរីទំនើបរេចង្កូតធ្លាក់ប្រឡាយរងការខូចខាត ដោយបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង១០ និង៣០យប់ ថ្ងៃពុធ ១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង៥០ម៉ែត្រ កែង និងផ្លូវព្រៃសរ ក្នុងភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុមានរថយន្ដស៊េរីទំនើបម៉ាកRush ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ2AX-9670 បើកបរដោយបុរសម្នាក់និងអ្នករួមដំណើរ៣នាក់ទៀត ទិសដៅពីលិចមកកើតក្នុងល្បឿនលឿន ខណះពេលមកដល់ចំណុចកើតហេតុ ក៏មានរថយន្ដសង្គ្រោះបន្ទាន់មួយគ្រឿង ពណ៌សរ ពាក់ស្លាកលេខរដ្ឋ12 2-0748 ដោយដឹកអ្នកជំម្ងឺយកទៅមន្ទីពេទ្យរួមទាំងអ្នកកំដរ២នាក់ទៀត ក៏បានធ្វើដំណើរពីកើតទៅលិច(បញ្ច្រាស់គ្នា)ក្នុងល្បឿនលឿនដូចគ្នា ហើយពេលនោះក៏បានបុកប្រឆិនពីមុខ ពីចំហៀងរថយន្ដ បណ្ដាលឲ្យរថយន្ដសាមុយក្រឡាប់ផ្ងារជើងម្ខាងរងការខូចខាតយ៉ាងដំណំនិងធ្វើឲ្យអ្នកជំម្ងឺម្នាក់នៅក្នុងរថយន្ដរងរបួសធ្ងន់ ចំណែកឯរថយន្ដទំនើបម៉ាកRush រេចង្កូតធ្លាក់ប្រឡាយបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំផងដែរ ។

ក្រោយកើតហេតុភ្លាមៗ អ្នកជំម្ងឺជាជនរងគ្រោះត្រូវខាងរថយន្ដសង្គ្រោះបន្ទាន់មួយគ្រឿងទៀតដឹកយកទៅសង្គ្រោះឯមន្ទីពេទ្យ ។ បន្ទាប់ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ និងបានធ្វើការវាស់វែងយករថយន្ដទាំង២គ្រឿងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញ រង់ចាំភាគីចូលខ្លួនដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

ដោយៈ ភារ៉ា

Leave a Reply

Your email address will not be published. Required fields are marked *