នារីរូបស្រស់ម្នាក់​ ចេញវិដេអូ​អំពាវនាវ ដល់ម្ចាស់រថយន្តកូរ៉េដឹកទំនិញ​ ស្លាកលេខ​ 2U-1941 ដែលបើកបុកម៉ូតូប្អូនរបស់នាងហើយ បើករត់នោះ ឲ្យចូលខ្លួនមកដោះស្រាយ

នារីរូបស្រស់ម្នាក់​ ចេញវិដេអូ​អំពាវនាវ ដល់ម្ចាស់រថយន្តកូរ៉េដឹកទំនិញ​ ស្លាកលេខ​ 2U-1941 ដែលបើកបុកម៉ូតូប្អូនរបស់នាងហើយ បើករត់នោះ ឲ្យចូលខ្លួនមកដោះស្រាយ

ភ្នំពេញ​ ៖ នៅព្រឹកថ្ងៃទី២២​ ខែកុម្ភៈ​ ឆ្នាំ២០១៩នេះ​ មាន​គណនេយ្យ​ហ្វេសប៊ុក​មួយឈ្មោះ​ “Sok Hun Pov” ក៏បានអំពាវនាវរកម្ចាស់រថយន្តអោយចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់ផងដែរ​ ដោយមានអ្នកចែកចាយរាប់ពាន់នាក់ នឹងមានខ្លឹមសារទាំងស្រុងថា : “សុំរំខាន មិត្តទាំងអស់គ្នាជួយស៊ែអោយម្ចាស់ឡានបានដឹងហើយ ចូលខ្លួនមកដោះស្រាយ ជាមួយពួកខ្ញុំដែលជាជរងគ្រោះ ព្រោះឡាននេះបានបេីកបរ បញ្ច្រាស់ទិស បុកប្អូនប្រុសនាងខ្ញុំនិងកិនម៉ូតូ ខ្ទិចហេីយបេីករត់យ៉ាងព្រហេីនបំផុត បេីកបរគ្មានទំនួលខុសត្រូវគឺបានមើលងាយប្រមាថអាយុជីវិតរបស់អ្នកដទៃ នេះទឹកដោះម្តាយថ្លៃប្អូនខ្ញុំ មិនប៉ះពាល់ដល់អាយុជីវិត ចុះបេីបាត់បងជីវិតប្អូនខ្ញុំ ស្អែកនេះអាចរស់វិញទេ???? អ្នកជិតខាងខ្ញុំបានជិះតាមឡានអោយគាត់ឈប់សំរួលដែរតែគាត់ឆ្លើយថា អញមិនឈប់ពួកហែងជិះភ្លើ ពួកញុមអត់ចង់បានអីទេ គ្រាន់តែចង់អោយអ្នកដែលបើក បញ្ច្រាស់ បុកគេរត់ ចូលមកសម្រួល នៅអាចសម្រួលបាន 0966980156 លេខ ខ្ញុំ អរគុណទុកមុន”​ ។

គួរបញ្ចាក់ថា មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង​ ដោយរថយន្តកូរ៉េដឹកទំនិញមួយគ្រឿង​ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ​ 2U-1941 បុកជាមួយម៉ូតូធំមួយគ្រឿង​ ម៉ាក GPX150 បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់គួរសម​ ចំណែកឯម៉ូតូ​រងការខូចខាតខ្ទេចផ្នែកខាងមុខយ៉ាងដំណំ ភ្លាមៗនោះរថយន្តបង្កបានបេីករត់គេច តែត្រូវបងប្អូនប្រជាពលរដ្ឋឃើញហេតុការណ៍​បានជួយតាមថតស្លាកលេខអោយដែរ។ ហើយករណីនេះបានកើតឡើងនៅវេលាម៉ោង០០:១៥នាទីរំលងអាធ្រាត្រ​ ឈានចូលថ្ងៃអង្គារ៍​ ទី១៩​ ខែកុម្ភៈ​ ឆ្នាំ២០១៩នេះ​ នៅចំណុចមុខវត្តទួលទំពូង​ ផ្លូវព្រះសីហនុ​ ស្ថិតក្នុងសង្កាត់ទួលទំពូងទី១​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគឺនៅតាមបណ្ដោយផ្លូវព្រះសីហនុ ចំណុចមុខវត្តទួលទំពូង ខាង​មន្ទីរសាធារណការ​រាជធានីភ្នំពេញ​ កំពុងស្ថាបនាផ្លូវចាក់កៅស៊ូឡើងវិញ ដូច្នេះផ្លូវត្រូវបិទម្ខាង ដោយតម្រូវអ្នកដែលធ្វើដំណើរតាមបណ្តោយផ្លូវព្រះសីហនុធ្វើដំណើរផ្លូវតែម្ខាងរួមគ្នា លុះនៅវេលាម៉ោងកើតហេតុខាងលើ​ មានយុវជនម្នាក់​ បើកម៉ូតូធំមួយគ្រឿង ម៉ាក GPX150 ពាក់ស្លាកលេខភ្នំពេញ 1HM-3474ធ្វើ ដំណើរក្នុងទិសដៅពីកើតទៅលិច​ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តដឹកទំនិញមួយគ្រឿង ម៉ាកហ៊ីយ៉ានដាយ ពាក់ស្លាកលេខភ្នំពេញ 2U-1941 ធ្វើដំណើរក្នុងទិសដៅបញ្ច្រាសទិសចរាចរណ៍គ្នា​ ពីលិចមកកើត​វិញ បានទៅបុកចំម៉ូតូធំខាងលេី​ បណ្តាលឲ្យម៉ូតូដួលអូសជាមួយម្ចាស់រងរបួសធ្ងន់គួរសម និងម៉ូតូរងការខូចខាតខ្ទេចផ្នែកខាងមុខយ៉ាងដំណំ ។ ភ្លាមនោះរថយន្តមិនព្រមឈប់ដោះស្រាយគ្នាសិនទេ​ បានបន្ថែមល្បឿនបើករត់គេចពីកន្លែងកើតហេតុ​ តែត្រូវបងប្អូនប្រជាពលរដ្ឋឃេីញហេតុការណ៍​បានជួយតាមថតស្លាកលេខយកមកប្រាប់ជនរងគ្រោះផងដែរ​ ។

ក្រោយពេលកើតហេតុ​ ជនរងគ្រោះ​បានទៅដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន​ ដើម្បីអោយជួយស្រាវជ្រាវ​រកម្ចាស់រថយន្ត​អោយមកចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់ផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *