ជនជាតិអូស្រ្តាលីម្នាក់ ត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួន ក្រោយពីប៉នប៉ងដុត ផ្ទះសំណាក់ ហ្កាប៊ីស៍ ក្នុងក្រុងសៀមរាប

ជនជាតិអូស្រ្តាលីម្នាក់ ត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួន ក្រោយពីប៉នប៉ងដុត ផ្ទះសំណាក់ ហ្កាប៊ីស៍ ក្នុងក្រុងសៀមរាប

សៀមរាបៈ កាលពីវេលាម៉ោងប្រហែល៨យប់ ថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០១៩ ស្ថិតនៅត្រង់ចំណុចក្នុងផ្ទះសំណាក់ហ្កាប៊ីស៍ ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។  ជនបរទេសម្នាក់  មានឈ្មោះ SIMMS DAMON WALTER NELSON ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិ អូស្រ្តាលី សញ្ជាតិ អៀកឡង់ កាន់លិខិតឆ្លងដែនលេខ PV១៧០៤៩៣៤ មុខរបរ អ្នកគ្រប់គ្រងផ្ទះសំណាក់ហ្កាប៊ីស៍ បានធ្វើសកម្មភាពដុតបំផ្លាញសម្ភារ: ក្នុងផ្ទះសំណាក់ ប៉ុន្តែត្រូវបានសមត្ថកិច្ច ជួយពន្លត់ទាន់ពេលវេលា ពុំបណ្តាលឲ្យខូចខាត សម្ភារ:ទ្រព្យសម្បត្តិ ធ្ងន់ធ្ងរឡើយ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីបន្តការសាកសួរ ចាត់ការតាមនិតិវិធី៕

Leave a Reply

Your email address will not be published. Required fields are marked *