កម្លាំងនគរបាលខណ្ឌដូនពេញ បើកប្រតិបត្តិការ បង្ក្រាបទីតាំងលេងល្បែងស៊ីសងភ្នាល់ប្រាក់ខុសច្បាប់ និងហ្គេមបាញ់ត្រី ល្បែងភ្នាល់បាល់តាមអ៊ីនធឺណែត រួមទាំងទីតាំងបើកឲ្យប្រើប្រាស់គ្រឿងញៀនទៀតផង

កម្លាំងនគរបាលខណ្ឌដូនពេញ បើកប្រតិបត្តិការ បង្ក្រាបទីតាំងលេងល្បែងស៊ីសងភ្នាល់ប្រាក់ខុសច្បាប់ និងហ្គេមបាញ់ត្រី ល្បែងភ្នាល់បាល់តាមអ៊ីនធឺណែត រួមទាំងទីតាំងបើកឲ្យប្រើប្រាស់គ្រឿងញៀនទៀតផង

ភ្នំពេញៈ កាលពីវេលាម៉ោង៤រសៀលថ្ងៃទី២២​ ខែកុម្ភ:​ ឆ្នាំ​២០១៩ នៅចំណុច ផ្ទះលេខ១០៦ ផ្លូវលេខ៦៣ ភូមិទី១២ សង្កាត់ផ្សារថ្មីទី៣ ដែលមានយីហោ ៦៦៦៦ អ៊ីនធឺណែត។ កម្លាំងនគរបាលខណ្ឌដូនពេញ បើកប្រតិបត្តិការ បង្ក្រាបទីតាំងលេងល្បែងស៊ីសងភ្នាល់ប្រាក់ខុសច្បាប់ និងហ្គេមបាញ់ត្រី ល្បែងភ្នាល់បាល់តាមអ៊ីនធឺណែត រួមទាំងទីតាំងបើកឲ្យប្រើប្រាស់គ្រឿងញៀនទៀតផង។

 

នុងនោះកម្លាំងគរបាល ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ ប្រុស៧នាក់ ស្រី៣នាក់ រួមមានៈ ១.ឈ្មោះ គន់ អប្សារ៉ា ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ (អ្នកមើលការខុសត្រូវ ក្នុងទីតាំងល្បែងខាងលើ)។ ២.ឈ្មោះ ស្រី ពៅ ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ។ 3.ឈ្មោះ វ៉ា ស្រីមុំ ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ។ ៤.ឈ្មោះ សុខ ដាវិន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ។ ៥.ឈ្មោះ ទេព ចាន់ធា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី។ ៦.ឈ្មោះ ឡេង សុគន្ធឆាយា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ។ ៧.ឈ្មោះ សេង សុធារ័ត្ន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរមុខរបរមិនប្រាកដ។ ៨.ឈ្មោះ ឈុន ពុទ្ធា ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ។ ៩.ឈ្មោះ អ៊ុល ចិត្រា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ ១០.ឈ្មោះ ហ៊ឹម ខាន់ណារ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនប្រាកដ។

វត្ថុតាងចាប់យករួមមាន៖ ទូរហ្គេមបាញ់ត្រីចំនួន២ កុំព្យួទ័រភ្នាល់បាល់ចំនួន៧ លុយចំនួន១០០០០០រៀល (ដប់ម៊ឺនរៀល) សៀវភៅសំរាប់កត់ពង់ចំនួន៤ក្បាល ឧបករណ៍សំរាប់ជក់គ្រឿងញៀនមួយចំនួន។ ចំពោះមុខកម្លាំង កំពុងប្រើប្រាស់វិធានការជំនាញសួរចម្លើយ និងកសាងសំណុំរឿងតាមនិតិវិធី ៕

Leave a Reply

Your email address will not be published. Required fields are marked *