ទៀតហើយ រាល់ថ្ងៃតែម្តងផ្លូវជាតិលេខ៤ រថយន្តហាយឡែនឌ័របើកលឿនដូចហោះ រេចង្កូតបុកដើមឈើ ផ្ទុះឆាបឆេះនៅស្រុកកំពង់សីលា

ទៀតហើយ រាល់ថ្ងៃតែម្តងផ្លូវជាតិលេខ៤ រថយន្តហាយឡែនឌ័របើកលឿនដូចហោះ រេចង្កូតបុកដើមឈើ ផ្ទុះឆាបឆេះនៅស្រុកកំពង់សីលា

ខេត្តព្រះសីហនុៈ កាលពីវេលាម៉ោងជិត៦ល្ងាច ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ ចន្លោះគីឡូម៉ែត្រ ១៤៩-១៥០ ស្ថិតក្នុងភូមិគីរីវ័ន្ត ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ មានហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏ដ៏រន្ធត់មួយ ដោយរថយន្ត​មួយគ្រឿង ម៉ាកហាយឡែនឌ័រ (មិនស្គាល់ឈ្មោះអ្នកបើកបរ) មានទិសដៅពីភ្នំពេញ ទៅខេត្តព្រះសីហនុ ដល់ចំណុចកើតហេតុបានរេចង្កូតបុកដើមឈើ បណ្តាលឲ្យរថយន្តរងការឆាបឆេះជាអគ្គិភ័យ។ តែ​មិន​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ដល់មនុស្ស​ឡើយ​។ 

ក្រោយកើតហេតុ អ្នកបើកបររថយន្តបានរត់គេចខ្លួន រីឯរថយន្តនេះរងការ ខូចខាត​ធ្ងន់ធ្ងរ ត្រូវបានសមត្ថកិច្ចស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកកំពង់សីលា ៕

Leave a Reply

Your email address will not be published. Required fields are marked *