ប្រញាប់ឡើងយន្តហោះមែន បានលឿនម្លឹងៗ..? រថយន្តតាក់សុីបើកលឿនដូចហោះទៅបុក….

ប្រញាប់ឡើងយន្តហោះមែន បានលឿនម្លឹងៗ..? រថយន្តតាក់សុីបើកលឿនដូចហោះទៅបុក....

ភ្នំពេញ ៖ បុរសរត់តាក់សុីម៉ែត្រម្នាក់ បានបើករថយន្តទាំងស្រវឹងស្រាឡើងជោកជាំ ហើយជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់១កង់ និងរេចង្កូតទៅបុកឃឿនផ្លូវឡើងសួន រងការខូចខាតយ៉ាងដំណំ សំណាងដែរមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួស ។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបង្កឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ នៅត្រង់ចំណុចមុខព្រលានយន្តហោះពោធិ៍ជិនតុង តាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ស្ថិតក្នុងសង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅពេលកើតហេតុ រថយន្តបង្កម៉ាក កាមរីបាឡែន (រថយន្តតាក់សុី) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AD-5772 បើកបរដោយបុរសម្នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លួវសហព័ន្ធរុស្សុី ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ខណះមកដល់ចំណុចកើតហេតុ ព្រមទាំងអ្នកបើកបរស្រវឹងផងនោះ ស្រាប់តែរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់១កង់ ហើយរថយន្តបង្កបានបន្តជ្រុលចង្កូតទៅបុកឃឿន និងសួនច្បារនៅចញ្ចើមផ្លូវ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ទើបទៅមុខលេងរួច ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយទាក់ទងទៅជំនាញចរាចរណ៍ក្រុងឲ្យមកធ្វើការវាស់វែង យករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យម្ចាស់ចូលខ្លួនដោះស្រាយតាមនីតិវិធី ៕

Leave a Reply

Your email address will not be published. Required fields are marked *