ថោកទាប់ណាស់៖ ជនជាតិ​ចិនដែលជាថៅកែ​ ជួល​ក្រុម​ជើងកាងខ្មែរ ទៅ​វាយ កម្មករ​-​កម្មការិនី​រោងចក្រដែលជាខ្មែរដូចគ្នា ពេលកំពុង​​តវ៉ាទាមទារ​លក្ខខណ្ឌ​ការងារ​ដោយ​អហឹ​ង្សាទាំងកម្រោលហើយ ……..​

ថោកទាប់ណាស់៖ ជនជាតិ​ចិនដែលជាថៅកែ​ ជួល​ក្រុម​ជើងកាងខ្មែរ ទៅ​វាយ កម្មករ​-​កម្មការិនី​រោងចក្រដែលជាខ្មែរដូចគ្នា ពេលកំពុង​​តវ៉ាទាមទារ​លក្ខខណ្ឌ​ការងារ​ដោយ​អហឹ​ង្សាទាំងកម្រោលហើយ ........​

រាជធានី​ភ្នំពេញ៖ ក្រុម​កម្មករ​-​កម្មការិនី​រោងចក្រ​កាត់ដេរ​យីហោ​«​សុី​ធី​ស្ប៉ា​ក​» CITY SPARK  ថា​ថៅកែ​រោងចក្រ​ជនជាតិ​ចិន​​បាន​ជួល​ក្រុម​ជើងកាង​ប្រមាណ​ជាង​១០​នាក់​ប្រដាប់​ដោយ​ប៉ែល ចបកាប់ ដំបង និង​ញញួរ ព្រមទាំង​ដុំឥដ្ឋ ទៅ​ធ្វើ​សកម្មភាព​វាយ​ទៅ​លើ​ពួក​គាត់​ដែល​កំពុង​នាំ​គ្នា​ធ្វើការ​តវ៉ា​ទាមទារ​នូវ​លក្ខខណ្ឌ​ការងារ។​ ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​រោងចក្រ​ខាងលើ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​កន្ទោក​ខាងជើង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​​កម្មករ​បាន​និយាយ​ថា ពួក​គាត់​បាន​ធ្វើការ​ទាមទារ​លក្ខខណ្ឌ​ការងារ​ចំនួន​១២​ចំណុច​ពី​ថៅកែ​រោងចក្រ​ជនជាតិ​ចិន​ជា​ច្រើន​ថ្ងៃ​កន្លង​មក​ហើយ​តាម​រយៈ​ការ​ដាក់​លិខិត​ជួន​ថៅកែ ។ ប៉ុន្តែ​ថៅកែ​ហាក់​នៅ​ស្ងៀម​មិន​អើពើ​រក​ដំណោះស្រាយ​ឲ្យ​ឡើយ​គឺ​ធ្វើ​ព្រងើយកន្តើយ​មិនដឹងមិន ឮ​សោះ ទើប​នៅ​វេលា​ព្រឹក​ថ្ងៃ​កើតហេតុ​ពួក​គាត់​បាន​ធ្វើការ​តវ៉ា ដោយ​បាន​ប្រមូលផ្ដុំ​គ្នា​នៅ​ចំណុច​មុខ​រោងចក្រ ទាមទារ​លក្ខខណ្ឌ​ការងារ​ដោយ​អហឹ​ង្សា​ប៉ុណ្ណោះ ។​


​លុះដល់​ពេល​កើតហេតុ​ស្រាប់តែ​មាន​ជន​មិន​ធ្លាប់​ស្គាល់​១​ក្រុម​ប្រដាប់​ដោយ​ដំបង ចបកាប់ ប៉ែល ដុំឥដ្ឋ និង​ញញួរ​គ្រប់​ដៃ បាន​ចេញពី​ក្នុង​រោងចក្រ​ខាងលើ ចូល​ទៅ​ធ្វើ​សកម្មភាព​វាយ​ទៅ​លើ​កម្មករ​ទាំង​កម្រោល​តែ​ម្ដង​។​

​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា កម្មករ​បម្រើ​ការងារ​នៅ​ក្នុង​រោងចក្រ​កាត់ដេរ​យីហោ​«​សុី​ធី​ស្ប៉ា​ក​»CITY SPARK សរុប​មាន​ប្រមាណ​ជាង​៥០០​នាក់ ហើយ​នៅ​ក្នុង​ខណៈនោះ មិន​បាន​បណ្ដាល​ឲ្យ​មាន​អ្នក​រង​របួស​ធ្ងន់ធ្ងរ​នោះ​ឡើយ ដោយ​ពួក​គាត់​បាន​នាំ​គ្នា​រត់គេច​ចេញពី​ក្រុម​អន្ធពាល​ខាង​លើ​រួច ។​


​ម្យ៉ាង​ស្រប​ពេល​នោះ​នគរបាល​បាន​ជួយ​អន្តរាគមន៍​ទាន់​ពេល​ទើប​ក្រុម​ជើងកាង​បាន​នាំ​គ្នា​រត់គេច​ខ្លួន​ចូល​ទៅ​ក្នុង​រោងចក្រ​វិញ​បាត់​អស់ ដែល​ពួក​គាត់​បានដឹង​ថា ក្រុម​ជើងកាង​ទាំងនោះ​ត្រូវ​បាន​ថៅកែ​រោងចក្រ​ជួល​​ពី​ក្លឹ​ប និង​កន្លែង​នានា​ទៅ​បង្ក្រាប​កម្មករ​ព្រោះ​ខឹង​នាំ​គ្នា​បះបោរ។​ ក្រោយ​ពេល​កើតហេតុ​កម្មករ​នៅ​តែ​បន្ត​ការ​តវ៉ា​ដដែល ហើយ​នៅ​មិន​ទាន់​ទាន់​មាន​ដំណោះស្រាយ​​ណាមួយ​នៅឡើយ​ទេ មិនតែប៉ុណ្ណោះ​ក្រៅពី​ការ​ទាមទារ​លក្ខខណ្ឌ​ការងារ​កម្មករ​ទាំងអស់​ក៏​បាន​ទទូច​សុំ​ឲ្យ​កម្លាំង​នគរបាល​ជួយ​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​ក្រុម​ជើងកាង​ដែល​ថៅកែ​ជួល​ឲ្យ​ទៅ​វាយ​កម្មករ​នោះ​ផង​ដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *