តារាស្រុកខ្មែរជោៗ៖ លើលពីរល្បីទៀតហើយរ៉ូលីន!! ថតរូបស្ទីលផ្គាប់មុខចម្លែកៗ ……

តារាស្រុកខ្មែរជោៗ៖ លើលពីរល្បីទៀតហើយរ៉ូលីន!! ថតរូបស្ទីលផ្គាប់មុខចម្លែកៗ ......

ស្ទីល​ថត Falling stars challenge នាពេលនេះ​កំពុងតែ​ផ្ទុះ​ខ្លាំង​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដោយមាន​តារា​ល្បីៗ​ក្នុង​សិល្បៈ​ជាច្រើន​បាន​ថត​ស្ទីល​នេះ និង បាន​បង្ហោះ​ចូលក្នុង​បណ្តាញ​សង្គម​ ចាត់ទុកជា​ការកម្សាន្ត​អារម្មណ៍ និង ទាញការចាប់អារម្មណ៍។

យ៉ាងណាមិញ​ ថ្មីៗនេះគេ​បានចាប់អារម្មណ៍ឃើញ​តារា​ស្រី យ៉ែម ស្រី​ពេជ្រ ដែលបាន​ថត​លេង​ក្នុង​ស្ទីល​នេះដែរនោះ គឺបានបង្ហាញ​កាយវិការ​ដួល​គួរឱ្យ​ចាប់អារម្មណ៍មួយ ហើយនាង​ក៏​ទទួលបាន​ការគាំទ្រ​ខ្ពស់​ពី​មហាជន​ផងដែរ ។ តារា​ស្រី យ៉ែម ស្រី​ពេជ្រ បង្ហាញ​ស្ទីល​ថត​មើលទៅ​ទំនង​មួយបែប​ទៅហើយ ប៉ុន្តែ​បើ​ងាក​មក​មើលតារាចម្រុះ​ទេពកោសល្យ រ៉ូ​លីន វិញ​កាន់តែ​ទំនង និង មាន​លក្ខណៈ​ទាក់ទាញ​កាន់តែខ្លាំង​ក្នុង​ស្ទីល​ថត​មួយង​មួយបែប​ទៅហើយ ប៉ុន្តែ​បើ​ងាក​មក​មើលតារាចម្រុះ​ទេពកោសល្យ រ៉ូ​លីន វិញ​កាន់តែ​ទំនង និង មាន​លក្ខណៈ​ទាក់ទាញ​កាន់តែខ្លាំង​ក្នុង​ស្ទីល​ថត​មួយ​នេះ ។​

លីន មិនបាន​ថត​ដោយ​ប្រើប្រាស់​សម្ភារ​ទំនើប​ដូច​គេ​ឡើយ ប៉ុន្តែ​នាង​បាន​បង្កើតជា​លក្ខណៈ​មួយ​ប្លែក​ពី​គេ ដោយ​ដួល​ផ្កាប់មុខ​ក្បែរ​ស៊ីក្លូ និង មាន​ជ្រុះរាយប៉ាយនូវ​របស់របរខ្លះៗ ។ អ្វីដែល​គួរឱ្យកត់សម្គាល់​ការបង្ហាញ​កាយវិការ​ដួល​ផ្កាប់មុខ​របស់ រ៉ូ​លីន ពិតជា​បាន​បង្ក​ឱ្យ​មហាជន​ចាប់អារម្មណ៍ និង អស់សំណើច​យ៉ាងខ្លាំង ព្រោះតែ​រូបភាព​នោះបាន​ប​ង្ហាញ​ឱ្យឃើញ​ភាព​កំប្លែង​ស្ងួត​របស់​នាង ។​

ភ្ជាប់​ជាមួយ​រូបនោះ រ៉ូ​លីន ក៏បង្ហាញ​ចំណាប់អារម្មណ៍​ក្នុង​ហ្វេ​ស​ប៊ុ​ក​ដែរ​ថា «​តារា​ជិះ​ស៊ីក្លូ​ច្រឡំ​ស្មានតែ​ឡាន sport មានអី​ទាក់​ជើង​ផ្គាប់​មុខ hit like if you see something» ហើយ​នាង​ក៏​ហាក់​ហួស​ចិត្តនឹង​រូបភាព​មួយ​នេះ​របស់ខ្លួន​ដែរ ។ ចង់ដឹងថា រ៉ូ​លីន មាន​ស្ទី​ថតដែលទាក់ទាញ​បែបណា ? សូម​ទស្សនា​រូបភាព​ខាងក្រោម​នេះ ៕

 

 

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *