ស្រីស្រស់ វ៉ាន់ វល័ក្ខ ប៊ិះប្រឈមមុខនិងច្បាប់រឿងគេចវេសពីការថតរឿង

ស្រីស្រស់ វ៉ាន់ វល័ក្ខ ប៊ិះប្រឈមមុខនិងច្បាប់រឿងគេចវេសពីការថតរឿង

ភ្នំពេញ ៖ តារាសម្តែងកញ្ញាវ៉ាន់ វល័ក្ខ បានសុំទោសចាងហ្វាងផលិតកម្មLD និងតួសម្តែងពាក់ព័ន្ធ បន្ទាប់ពីបានប្រឈមមុខដាក់គ្នា និងមានការព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះករណីដែលនាងមិនចូលរួមសម្តែងតាមពេលវេលាកំណត់ក្នុងរឿង «គូស្នេហ៍បម្រុង»។ ការសុំទោសរបស់តារាសម្តែងដែលចូលចិត្តសម្ញែងភាពសិចស៊ីកញ្ញាវ៉ាន់ វល័ក្ខ បន្ទាប់ពីផលិតកម្មLD Picture បានទម្លាយលិខិតជូនដំណឹងមួយ បញ្ជាក់ពីការព្រមានលើវិធានការផ្លូវច្បាប់ ក្នុងករណីដែលនាងមិនបានចូលរួមថតតាមការកំណត់ ។

បើយោងតាមលិខិតជូនដំណឹងដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈពីផលិតកម្មLD បានឲ្យដឹងថា ផលិតកម្មបានចរចាផ្ទាល់មាត់ និងរៀបចំកិច្ចសន្យាជាមួយតារាសម្តែងវ៉ាន់ វលក្ខ័ ឲ្យចូលរួមសម្តែងក្នុងរឿងគូស្នេហ៍បម្រុង តែមិនទាន់មានកិច្ចសន្យាជាលាយលក្ខណ៍អក្សរនៅឡើយ។ នៅពេលដែលសាច់រឿងបានចាប់ផ្តើមផលិត តារារូបនេះបានចូលរួមថតជាបន្តបន្ទាប់តាមកាលវិភាគដែលបានកំណត់ពីក្រុមហ៊ុន ប៉ុន្តែនៅពេលដែលសាច់រឿងទាំងមូលបានថតប្រមាណ៧០ភាគរយហើយនោះ ក៏មានបញ្ហាកើតឡើង ។

បញ្ហានោះគឺដោយសារវ៉ាន់ វលក្ខ័ បានអវត្តមានដោយមិនបានបញ្ជាក់ពីហេតុផលច្បាស់លាស់ណាមួយឡើយ បើទោះបីជាក្រុមហ៊ុនបានព្យាយាមទាក់ទងក៏មិនមានការឆ្លើយតប ។ ការខកខាននេះបានបណ្តាលឲ្យតួសម្តែងជាមួយ និងក្រុមហ៊ុនមិនអាចបន្តការថតទៀតបាន ដែលនាំឲ្យក្រុមហ៊ុនខាតបង់ទាំងថវិកា និងពេលវេលា ហើយតម្រូវឲ្យពន្យារកាលវិភាគថតបន្តទៀត ។
ក្នុងករណីនេះផលិតកម្មLD ក៏បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ដល់តារាសម្តែងកញ្ញា វ៉ាន់ វល័ក្ខ ប្រសិនបើមិនចូលខ្លួនបញ្ជាក់ពីមូលហេតុណាមួយសមស្របអាចទទួលយកបាន និងមិនចូលរួមថតរឿង «គូស្នេហ៍បម្រុង» ឲ្យចប់សព្វគ្រប់នោះទេ ។
លោកលៀក លីណា អ្នកគ្រប់គ្រងការផលិតរបស់ផលិតកម្មLDបញ្ជាក់ថា តារាសម្ដែងសិចស៊ីវ៉ាន់ វល័ក្ខ បានគេចវេះមិនថតខ្សែភាពយន្តរបស់ខ្លួនឱ្យចប់រួចរាល់ ខណៈខ្សែភាពយន្ត «គូស្នេហ៍បម្រុង» ថតបានប្រមាណ៧០ភាគរយរួចទៅហើយ ។ ប្រការបែបនេះគឺបានប៉ះពាល់ដល់ការផលិតខ្សែភាពយន្តរបស់ផលិតកម្ម LD ។ តារាសម្តែងនានាក្នុងរឿងក៏ប៉ះពាល់ផងដែរ ដោយសារតែរង់ចាំឈុតឆាកពីតារាមិនទទួលខុសត្រូវការងារម្នាក់នោះ ។

ផលិតកម្ម LD Picture ទុកពេលចេញមុខដោះស្រាយ មុននឹងផលិតកម្មឱ្យមេធាវីមានវិធានការតាមផ្លូវច្បាប់។
ពាក់ព័ន្ធបញ្ហានេះតារាសម្តែងកញ្ញាវ៉ាន់ វល័ក្ខ កាលពីថ្ងៃទី៥ មិថុនា ២០១៨ អះអាងថា នាងបានចូលខ្លួនសុំទោសជាផ្លូវការដល់ម្ចាស់ផលិតកម្មLD និងតួសម្តែងទាំងអស់ ហើយនាងសន្យាបន្តចូលរួមសម្តែងថតខ្សែភាពយន្ត គូស្នេហ៍បម្រុង ឲ្យបានចប់សព្វគ្រប់ ។ វ៉ាន់ វល័ក្ខ ថានាងមិនដឹងត្រូវនិយាយយ៉ាងណាឡើយ ដោយសារបញ្ហានេះនាងបានដោះស្រាយជាមួយផលិតកម្មរួចរាល់ហើយ បែរជាលេចលឺព័ត៌មានតាមក្រោយទៅវិញ ។ នៅពេលដែលបានឃើញព័ត៌មាននេះត្រូវបានផ្សព្វផ្សាយពេញបណ្តាញសង្គមនោះមក នាងមិនបានចែកចាយ និងចេញបកស្រាយនៅឡើយទេ ដោយសារក្រុមហ៊ុនបានហាមឃាត់មិនឲ្យនាងចេញមុខតបតណាមួយចំពោះព័ត៌មាននេះឡើយ ។
វ៉ាន់ វល័ក្ខ ឲ្យដឹងទៀតថា ចំពោះលិខិតដែលបានឃើញនោះគឺជាលិខិតអញ្ជើញធម្មតាប៉ុណ្ណោះ មិនមែនលិខិតប្តឹងចំពោះរូបនាងឡើយ ពោលគឺជាលិខិតអញ្ជើញទូទៅទាំងអស់ដោយមិនបានបញ្ចេញឈ្មោះនាង ឬអ្នកណាម្នាក់ឡើយ។ លិខិតនេះគឺធ្វើឡើងក្នុងន័យដើម្បីដាស់តឿនដល់តារាផ្សេងទៀតប៉ុណ្ណោះ ព្រោះនាងបានដោះស្រាយរឿងនេះជាមួយក្រុមហ៊ុនរួចរាល់ហើយ ខណៈពេលក្រុមហ៊ុនក៏បានឲ្យនាងនៅស្ងៀមកុំមានការតបតចំពោះព័ត៌មានដែលបានផ្សាយនោះ ៕

ប្រភព.កោៈសន្តិភាព

Leave a Reply

Your email address will not be published. Required fields are marked *