ប្រពៃណាស់ខ្មែរយើង ! មេឆ្នោត​ ផ្ញើរសារថ្លែងអំណរគុណដល់បងប្អូនខ្មែរដែលចូលចិត្តលេងឆ្នោតឲ្យមេឆ្នោត​មាលលុយនិងវីឡាធំៗ

ប្រពៃណាស់ខ្មែរយើង ! មេឆ្នោត​ ផ្ញើរសារថ្លែងអំណរគុណដល់បងប្អូនខ្មែរដែលចូលចិត្តលេងឆ្នោតឲ្យមេឆ្នោត​មាលលុយនិងវីឡាធំៗ

ប្រជាជនទូរទៅបានដឹងច្បាស់ថាល្បែងឆ្នោតពេលបច្ចុប្បន្នកំពុងពេញនិយមយ៉ាងខ្លាំងទូទាំប្រទេសមិនថាជនបទឬទីក្រុងឡើយ ដែលក្នុងនោះពលរដ្ឋម្នាក់ៗសុទ្ធតែធ្លាប់ចាក់ឆ្នោតដែលចំណាយលុយរាល់ម៉ឺនក្នុងមួយថ្ងៃៗ ដែលសរុបទូទាំងប្រទេសគឺរាប់សិបលានរៀលឬរាប់សិបម៉ឺនដុល្លារ ។

កត្តានេះជាហេតុមួយដែលនាំអោយពលរដ្ឋធ្លាក់ខ្លួនក្រីក្រដោយមិនដឹងខ្លួន ពីមួយថ្ងៃទៅមួយថ្ងៃ ដែលធ្វើឲ្យប្រជាជនមួយចំនួនសម្លាប់ខ្លួន ឬចងការធានាគាវាន់ករលក់ផ្ទះសម្បែង និងអ្នកខ្លះរត់ចោលស្រុកគេចពីស្រុកកំណើតក៏មាន ។ តើជាកំហុសអ្នកណា?

រឿងហេតុខុសត្រូវប្រហែលជាមិនអាចរកឃើញឡើយ ព្រោះអាជ្ញាធរតាមមូលដ្ឋានមូយចំនួនក៏ណែនាំនិងបង្ក្រាបផងដែរ ណាស់តែប្រជាជនទេដែលងប់ងល់និងល្បែងមួយនេះមិនថាមនុស្សចាស់ឬក្មេងនោះទេ ។

អ្វីដែលយើងគួរតែយល់នោះគឺ ប្រសិនបើមានពលរដ្ឋ១ពាន់នាក់ចាក់ឆ្នោត មេឆ្នោតសងវិញតែ៦០ភាគរយមកវិញតែប៉ុណ្ណោះ រីឯ៤០ភាគរយទៀតគឺមេបានហូបយកទៅបាត់ហើយ ចុះបើចាក់រាល់ថ្ងៃអ្នកណាជាអ្នកឈ្នះ អ្នកណាជាអ្នកចាញ់ប្រហែលសុទ្ធតែក្រដូចគ្នាទេមើលទៅ ។

ហើយបើយើងចាក់ចាញ់ជារៀងរាល់ថ្ងៃនោះច្បាស់ណាស់គឺ មេឆ្នោតសប្បាយរីករាយ និងអរគុណដ៏យើវដែលបានលេងយកលុយទៅឲ្យមេឈ្នះ ។ ដូច្នេះហើយមេឆ្នោតក៏សុំអរគុណដល់បងប្អូនខ្មែរដែលចាក់ឆ្នោត ឲ្យគាត់មានល្យវីឡាធំៗ ៕

Leave a Reply

Your email address will not be published. Required fields are marked *