បងប្អូនដែលភ្លើងឆេះផ្ទះនៅកណ្តាលក្រុងភ្នំពេញឈប់បារម្ភរឿងរើឥវ៉ាន់ទៀតទៅ ព្រោះទីតាំង​ឡានទឹក ត្រូវបាន​​ប្ដូរហើយ ​ពី​កណ្ដាល​ទីក្រុង ទៅ​នៅ​ជាយក្រុងវិញ ដូច្នេះភ្លើងឆេះផ្ទះអស់ទើបឡានមកដល់មិនបាច់ហត់

បងប្អូនដែលភ្លើងឆេះផ្ទះនៅកណ្តាលក្រុងភ្នំពេញឈប់បារម្ភរឿងរើឥវ៉ាន់ទៀតទៅ ព្រោះទីតាំង​ឡានទឹក ត្រូវបាន​​ប្ដូរហើយ ​ពី​កណ្ដាល​ទីក្រុង ទៅ​នៅ​ជាយក្រុងវិញ ដូច្នេះភ្លើងឆេះផ្ទះអស់ទើបឡានមកដល់មិនបាច់ហត់

ភ្នំពេញៈ នា​រសៀល​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០១៨​នេះ លោក ព្រំ យ៉​ន ប្រធាន​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ប្រាប់ថា ទីតាំង​រថយន្ត​ពន្លត់​អគ្គិភ័យ ដែល​មាន​ទំហំ​ដី​ជាង​១​ហិកតា នៅតាម​បណ្ដោយ​ផ្លូវ​៣៦០ ក្បែរ​គុក​ទួលស្លែង ក្នុង​ខណ្ឌ​ចំការមន ជា​ទីតាំង​ចាស់ ត្រូវបាន​ក្រុមការងារ​ដោះ​ដូរ​មក​ទីតាំង​ថ្មី​ជិត​១​ខែ​ទៅ​ហើយ គឺ​បាន​ផ្លាស់ប្ដូរ​តាំងពី​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៨​មក​ម្លេះ ទៅកាន់​តាំង​ថ្មី​ស្ថិតនៅ​ម្ដុំ​ហ្គេន​ភ្នំពេញ ក្នុង​សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ។ ដែល​មាន​ទំហំ​ដី​ប្រហាក់ប្រហែល​នឹង​ទីតាំង​ចាស់​ដែរ​។ លោក​មិន​ដឹង​បានដឹង​ពី​ការដោះដូរ ជា​លុយកាក់​នោះទេ ព្រោះ​ស្ដាប់​តាម​បញ្ជា​ថ្នាក់លើ ។​

ទីតាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដែល​គេ​ហៅ​ថា​ទីតាំង​ឡាន​ទឹក ដែល​ចាក់គ្រឹះ​រឹងមាំ​មក នៅតាម​បណ្ដោយ​ផ្លូវ​៣៦០ ក្បែរ​គុក​ទួលស្លែង ក្នុង​ខណ្ឌ​ចំការមន កណ្តាល​បេះដូង​ក្រុងភ្នំពេញ គេ​នាំ​យក​ទៅ​ដាក់​ទីតាំង​ថ្មី​នៅ​តំបន់​បឹង​ពោងពាយ ជាយក្រុង​ភ្នំពេញ។ ទីតាំង​ចាស់​នេះ កំពុង​រុះរើ និង​ព័ទ្ធរបង ដោយ​មិនដឹងថា គេ​យក​ទៅ​អ្វី​នោះ​ទេ ប៉ុន្តែ​ប្រជាពលរដ្ឋ​នៅ​ក្បែរ​ទីតាំង​ឡាន​ទឹក បាន​និយាយថា គេ​លក់​ទីតាំង​នេះ​ឲ្យ​នាយ​ទុន បាន​លុយ​ច្រើន ហើយ​ដោះ​ដូរ​ទៅ​តាំង​ថ្មី​ជាយក្រុង ដែល​មាន​តម្លៃ​ដី​ធូរ​ថ្លៃ ។​

​ប្រជាពលរដ្ឋ បាន​និយ​យា​ថា រឿង​ធំ​ហើយ រឿង​ភ័យព្រួយ​ប្រាកដ ជា​កើត​មាន សម្រាប់​អ្នក​រស់នៅ​កណ្តាល​រាជធានី ជាពិសេស​ខណ្ឌចំការមន ខណ្ឌដូនពេញ ខណ្ឌ​៧​មករា ជាដើម ប្រសិនបើ​មាន​អគ្គិភ័យ​កើតមានឡើង ទម្រាំ​ឡានទឹក​ពី​ជាយក្រុង​មក​ជួយ​អន្តរាគមន៍ ប្រាកដ​ជា​ខ្ទេច​អស់​មិន​ខាន សូម​ប្រុងប្រយ័ត្ន​ឲ្យបាន​ខ្ពស់បំផុត ពី​ព្រោះ​ឥឡូវ​ឡានទឹក​នៅ​ឆ្ងាយ​ណាស់ មិន​ដូច​ពី​មុន​ទេ​។ ពេលនេះ ទីតាំង​ឡានទឹក​នៅ​ឆ្ងាយ​ណាស់ មិន​នៅ​ជិតបង្កើយ​ដូច​មុន​ទេ គ្រប់​គ្នា​ដេក​តែ​ភ័យ​ទៅ​។​


​ដោយឡែក​អ្នកប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​វិញ ក្រោយពី​សារព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន បាន​ផ្សព្វផ្សាយ​ពី​ការដូរ​ទីតាំង​នេះ ពួកគេ​បាន​ចែករំលែក​ព័ត៌មាន​នេះ ហើយ​បញ្ចេញមតិ​ផ្សេងៗ​គ្នា ក្នុងនោះ​អ្នកលេង​Facebook ឈ្មោះ Kao Seiha បានសរសេរថា នៅ​កណ្ដាល​ក្រុង​ផង នៅ​ឆេះ​ម៉ត់ៗ​ៗ ទម្រាំ​ធ្លាយ​ដល់​បឹង​ពោងពាយ​??? ម៉ែ​ហ្អើយ​30​លាន​$$$​អា​គាំង​។ ដោយឡែក​អ្នកខ្លះ​វិញ កើត​ក្ដី​បារម្ភ​ចំពោះ​ការប្ដូរ​ទីតាំង​នេះ ដោយ​លើកឡើង​ថា ឡានទឹក​ប្ដូរ​ទីតាំង​ហើយ ចឹង​ត្រូវ​ប្រយ័ត្ន ព្រោះថា​បើ​ឆេះ​ដឹង​តែ​ជួយ​មិន​ទាន់​ទេ​ ៕

Leave a Reply

Your email address will not be published. Required fields are marked *