ធ្ងន់កហេីយ៖ រដ្ឋមន្ត្រីក្រសួងដែនដី ព្រមានឲ្យលោកអភិបាលខេត្តព្រះសីហនុបញ្ឈប់ ការចេញលិខិតអនុញ្ញាតសាងសង់ជាបន្ទាន់ …

ធ្ងន់កហេីយ៖ រដ្ឋមន្ត្រីក្រសួងដែនដី ព្រមានឲ្យលោកអភិបាលខេត្តព្រះសីហនុបញ្ឈប់ ការចេញលិខិតអនុញ្ញាតសាងសង់ជាបន្ទាន់ ...

ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា ស្នើរឲ្យ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុបញ្ឈប់ជាបន្ទាន់​ចំពោះការចេញលិខិតអនុញ្ញាតជាគោលការណ៍ ដល់ម្ចាស់សំណង់ឱ្យដំណើរការ​សាងសង់​មុនទទួលបានលិខិតអនុញ្ញាតសាងសង់ពីស្ថាប័នមានសមត្ថកិច្ច និងត្រូវ​ពង្រឹង​ការគ្រប់គ្រងការដ្ឋានសំណង់ឱ្យគោរពច្បាប់ បទដ្ឋានគតិយុត្ត និងបច្ចេកទេស​ជាធរមាន។


នៅក្នុងលិខិតដែលចុះហត្ថលេខាដោយ លោក ឆាន់ សាផាន រដ្ឋលេខាធិការក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ផ្ញើរជូន លោក យន់ មីន អភិបាលខេត្ត​ព្រះសីហនុ បានសរសេរថា “ការដ្ឋានសំណង់ជាច្រើនក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ បាននឹងកំពុងដំណើរការសាងសង់ខ្លះ ជិតរួចរាល់ទាំងស្រុងទៅហើយ ដោយពុំមាន​លិខិតអនុញ្ញាតសាងសង់។

មានតែគោលការណ៍ឲ្យដំណើរការសាងសង់ មុនទទួល​បានលិខិតអនុញ្ញាតសាងសង់ ចេញដោយរដ្ឋបាលខេត្តព្រះសីហនុ ផ្ទុយទៅនឹងស្មារតី​នៃអនុក្រឹត្យស្តីពីលិខិតអនុញ្ញាតសាងសង់ បណ្តាលឪ្យកើតមានបទល្មើសសំណង់​ប៉ះពាល់ ដល់សណ្តាប់ធ្នាប់សារធារណៈ សោភណ្ឌភាព និងគុណភាពសំណង់”។

លោក យន្ត មីន អភិបាលខេត្តព្រះសីនុ ជារឿយៗ តែងតែចេញលិខិតអនុញ្ញាត​សាងសង់ដល់ម្ចាស់សំណង់មុនទទួលបានលិខិតអនុញ្ញាតសាងសង់ពីស្ថាប័នមានសមត្ថកិច្ច ដែលធ្វើអោយមានការរិះគនពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងអាជ្ញាធរពាក់ព័ន្ធ​ជុំវិញសំណង់គ្មានសណ្តាប់ធ្នាប់ និងគ្មានសបទដ្ឋានគតិយុត្តិត្រឹមត្រូវ។

លោក យន្ត មីន កាលពីពេលថ្មីៗនេះ បានចេញលិខិតអនុញ្ញាតអោយលោក Liu Changhai ជនជាតិចិនសាងសង់សណ្ឋាគារ និងភោជនីយដ្ឋាននៅក្នុងខេត្តមួយនេះ ដែ​ល​​បានស្នើរសុំគោលការណ៍បណ្តើរ និងសាងសង់បណ្តើដែលជាហេតុធ្វើអោយ​ផ្ទុយ​ទៅនឹងស្មារតីអនុក្រឹត្យលេខ អនក្រ.បក ចុះថ្ងៃទី ១៩ ខែធ្នូរ ឆ្នាំ ១៩៩៧ ស្តីពីលិខិត​អនុញ្ញាត​​សាងសង់ បណ្តាលអោយកើតមានបទល្មើសំណង់ ប៉ះពាល់ដល់សណ្តាប់ធ្នាប់​សារធារណៈ សោភណ្ឌភាព និងគុណភាពសំណង់នៅ​ក្នុងខេត្ត៕

Leave a Reply

Your email address will not be published. Required fields are marked *