ផ្អើលប្រជាពលរដ្ឋទាំងព្រឹក នៅខណ្ឌមានជ័យ ដោយរថយន្តមួយគ្រឿង បុករះម៉ូតូជាច្រើនគ្រឿង របួសមនុស្ស៣នាក់ធ្ងន់ស្រាល

ភ្នំពេញៈ កាលពីវេលាម៉ោង៧ៈ៣០នាទីព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ តាមបណ្តផយផ្លូវ២១៧ ក្នុងភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ មានករណីរថយន្តមួយគ្រឿង ពាក់ស្លាកលេខ កំពង់ធំ 2A-2092 បើកបរដោយបុរសម្នាក់ ក្នុងបំណងយករថយន្តទៅលាង បានបុករះម៉ូតូជាច្រើនគ្រឿង បណ្តាលឲ្យមនុស្ស៣នាក់ រងរបួសធ្ងន់និងស្រាល ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ចំណែកតៃកុងរថយន្ត ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅកាន់ប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្ទឹងមានជ័យ៣ ដើម្បីសាកសួរបន្ត ៕

Read more »

ជនសង្ស័យម្នាក់ កាន់កាំបិតឆក់កាបូបនារីរូបស្រស់ម្នាក់ បានសម្រេចត្រូវបានប្រជាពលរដ្ឋដេញចាប់បានប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ៖ជនសង្ស័យមា្នក់កាន់កាំបិតតាំងតោឆក់កាបូបនារីរូបស្រស់ម្នាក់ខណៈដែលកំពុងអង្គុយញាំអាហារបានសម្រេច ត្រូវបានប្រជាពលរដ្ឋដេញចាប់បានពេលរត់ធ្លាក់រណ្ដៅក្នុងការដ្ឋានសំណង់ជម្រៅប្រហែល៦ម៉ែត្រហើយប្រគល់ឲ្យសមត្តកិច្ច ។ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង២ និង៣០ នាទីយប់រំលងអាធ្រាតឈានចូលនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ នៅចំណុចហាងផឹកសុីមួយកន្លែង នៅខាងក្រោយស្ថាតទូតអូស្ត្រាលី ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជនសង្ស័មានឈ្មោះឌី ហាក់ ភេទប្រុស អាយុ២៤ មុខរបរនិងទីកន្លែងស្នាក់នៅមិនពិតប្រាកដ។ យោងតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុគេឃើញនារីរូបស្រស់ម្នាក់កំពុងតែអង្គុយញុំាអីនៅ ក្នុងហាងមួយកន្លែង នៅខាងក្រោយស្ថាតទូតអូស្ត្រាលី ខណះពេលនោះក៏លិចមុខជនសង្ស័យម្នាក់ដើរថ្មើរជើងសំដៅទៅនារីរងគ្រោះនិងធ្វើសកម្មភាពឆក់យកកាបូបដែលដាក់នៅលើតុបានសម្រេចហើយជនរងគ្រោះក៏បានស្រែកហៅឲ្យគេជួយ។ ពេលនោះប្រជាពលរដ្ឋនៅទីនោះបានរត់ដេញតាមជនសង្ស័យរហូតដល់ក្នុងការដ្ឋានសំណង់មួយកន្លែងធ្វើអោយជនសង្ស័យភ័យពេកក៏រត់ធ្លាក់រណ្ដៅដែលមានជម្រៅប្រហែង៦ម៉ែត្រ ទើបប្រជាពលរដ្ឋចាប់បាននិងឆែកឃើញកាំបិតតាំងតោមួយដើម ហើយប្រគល់ឲ្យសមត្តកិច្ចប៉ុស្ដិ៍ទន្លេបាសាក់។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌចំកាមនចាត់ការតាមនិតិវិធីច្បាប់៕ ដោយៈ ភារ៉ា

Read more »

រពឹសដៃជាប់ខ្នោះ! ចោរ២នាក់ឆក់កាបូបស្ត្រីម្នាក់បានសម្រេច តែត្រូវសមត្ថកិច្ចដេញចាប់បានវិញភ្លាមៗ

ភ្នំពេញ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពឆក់កាបូបពីស្ដ្រីម្នាក់បានសម្រេចក៏ត្រូវសមត្ថកិច្ចព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយសមត្ថកិច្ចប៉ុស្ថិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ ធ្វើការឃាត់ខ្លួនបានភ្លាមៗ នៅចំណុចភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៩ និង៣០នាទីយប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ ។ នគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យទី២បានប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង២នាក់ឃាត់ខ្លួនបានរួមមាន ៖ ទី១ឈ្មោះ សួស ឡុង ភេទប្រុសអាយុ១៨ ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលម្ដុំភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងទី២ឈ្មោះ គីម បញ្ញា ភេទប្រុសអាយុ២០ ឆ្នាំមុខរបរមិនពិតប្រាកដ…

Read more »

អាណិតរាស្រ្ដខ្មែរណាស់ មួយថ្ងៃៗឃើញតែទឹកភ្នែក… កងកម្លាំង​រាជ​​​​​​​​​​​​​​​​​​​​​​​​​​​​អាវុធហត្ថ​​​​​​​​​​​​​​ខេត្ត​ព្រះសីហនុ ចាប់ខ្លួនពលរដ្ឋ៤នាក់ ដែលហ៊ានតវ៉ារឿងដីធ្លី មិនឲ្យក្រុមហ៊ុនចិន ឈូសឆាយដីសហគមន៍

មន្ត្រី​ឃ្លាំមើ​ល​សិទ្ធិមនុស្ស បានឲ្យដឹងថា​​​​​​ កងកម្លាំង​រាជ​​​​​​​​​​​​​​​​​​​​​​​​​​​​អាវុធហត្ថ​​​​​​​​​​​​​​ខេត្ត​ព្រះសីហនុ បាន​​​​​​​​​​​​​​​​ចាប់ខ្លួន​ប្រជាពល​​​​​​​​​​​​​​​​​​​​​​​​រដ្ឋ​មាន​ទំនាស់​ដីធ្លី​ចំនួន​​​​​​​​​​ ៤​នាក់ ​​​​​​​​​​​​​ដាក់​ខ្នោះ​ភ្លាមៗ ដើ​​​​​​​​​​​​​​​​​​​​​ម្បី​ផ្គាប់ចិត្ត​ឈ្មួញ​មា​ន​ទ្រព្យ នៅ​គ្រា​ប្រ​​​​​​ជាពលរដ្ឋ​ទាំងនោះ​​​​​​​​​​ ហ៊ាន​​​​​​​​​​​​​​​​​​​​​​​​​​​ចេញ​មុខ​តវ៉ា​លើក​ប​​​​​​​​​​​​​​​​ដា​រារាំង មិន​ឲ្យ​ក្រុម​​​​​​​​​ហ៊ុន​ចិន​​​​​​​​​ នាំ​យ​​​​​​​​​​​​​​​ក​គ្រឿងចក្រ ចូល​ទៅ​​​​​​​​​​​​​​​​​​​ឈូស​ឆាយ​​​​​​​​​​​លើដី ដែល​ព​​​​​​​​​​​​លរដ្ឋ​សហ​​​​​​​​​​​​​​​​​​​​​​​​​​​​គមន៍​កំពេ​ញចាស់ អះអា​​​​​​​​​​ងថា កំពុង​មាន​ទំ​​​​​​​​​នាស់​មិន​​​​​​​​​​​ទាន់​ដោះ​​​​​​​​​​​​​​​​​​​​​​​​​ស្រាយ​បញ្ចប់​ជម្លោះ​​​​​​​​​​​​​នៅ​ឡើយ​​​​នោះ​។​ ​តំណាង​ប្រជាពលរដ្ឋ​រ​ងគ្រោះ​ទាំង២៤​គ្រួសារ ​​​​​​​​​​​​​​​​​​​​​រស់នៅ​ភូមិ​១ សង្កាត់​៣ ​​​​​​​​​​​​​​​​​​​​​ក្រុង​-​ខេត្ត​ព្រះសីហនុ ​​​​​​​​​​​​​​​​​បានឲ្យដឹង​​​​​​​​​​​​​​​​​​​​​ថា នៅ​រសៀល​ថ្ងៃ​អង្គារ៍ ទី​៨ ខែ​មករា​នេះ កម្លាំង​កងរាជអាវុធ​​​​​​​​​​​ហត្ថ​ខេត្ត​នេះ បាន​​​​​​​​​​​​ដាក់ពង្រា​​​​​​​​​​​​​​យ​ជាច្រើន​នាក់ និ​​​​​​​​​​​​ង​បា​​ន​ប្រើ​អំពើហឹង្សា និង​ចាប់ខ្លួន​ពលរដ្ឋ ៤​នាក់​​​វៃ​ខ្នោះដៃ​បញ្ជូន​ទៅ​​​​​​​​​​​​កាន់​អង្គ​​​​​​​​​​​​ភាព របស់​ពួកគេ​​​​​​​​​​​​​យ៉ាង​ត​​​​​​​​​​ក់ក្រហ​​​​​​​​​​​​​​​​​​ល់​ភ្លាមៗ​។​ ​ផ្តើម​ពី​បញ្ហា​នេះ…

Read more »

ក្រុមហ៊ុន SP បានផលិតរថយន្តដោយប្រើប្រព័ន្ទអគ្គីសនីជាលើកដំបូង ដោយគ្រាន់តែបញ្ចូលភ្លើង៣០នាទី អាចបើកបររាប់រយគីឡូម៉ែត

ក្រុមហ៊ុន SP Group បានឱ្យដឹងនៅព្រឹកថ្ងៃពុធទី៩ ខែមករាឆ្នាំ ២០១៩នេះថាក្រុមហ៊ុនបានបញ្ចូលភ្លើងរថយន្តដោយប្រើប្រព័ន្ទអេឡិចត្រូនិកដំបូងចំនួន៣៨ គ្រឿងដែលជាការផ្លាស់ប្តូរមួយដែលបានកើតឡើងចំពេលមានប្រជាប្រិយភាពនិងការកើនឡើងនៃរថយន្តអគ្គិសនី។ រថយន្តអគ្គីសនី 50kW (DC) ដែលអាចបញ្ចូលភ្លើងបានពេញ៣០ នាទីហើយនឹងដាក់បញ្ចូលចរន្តអគ្គិសនីជំនួសដោយAC  ។ ទីតាំងនៅអគារពាណិជ្ជកម្មតំបន់ឧស្សាហកម្មនិងគ្រឹះស្ថានអប់រំនៅទូទាំងប្រទេសសិង្ហបុរីដែលរួមមាន Alexandra Technopark, មជ្ឈមណ្ឌលច្នៃប្រឌិត Hyflux, Techlink និងសាជីវកម្មសាជីវកម្ម។ ក្រុមហ៊ុន SP Group បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា “ទីតាំងស្ថិតនៅជិតបរិយាកាសដូចជាមជ្ឈមណ្ឌលម្ហូបអាហារផ្តល់ឱ្យអ្នកបើកបរមានភាពងាយស្រួលក្នុងពេលរង់ចាំរថយន្តរបស់ពួកគេត្រូវបានចោទប្រកាន់” ។ នេះគឺជារលកទី 1 នៃចំនួនសាកថ្មចំនួន 1000…

Read more »

តាអើយតា ខំម្លេះចំណាស់និងហើយ…. ឃាត់ខ្លួនបុរសចំណាស់ម្នាក់ ជាមួយថ្នាំញៀនជាងមួយគីឡូក្រាម ក្នុងខេត្តស្ទឹងត្រែង

ស្ទឹងត្រែងៈ កាលពី​វេលាម៉ោង១២ៈ៣០នាទី ថ្ងៃទី​០៨ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្ទះសំណាក់ មីលីមូលមិត្ត ភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។​​ ជនសង្ស័យម្នាក់ មានឈ្មោះ រ័ត្ន សៀងហ៊ុន ភេទប្រុស អាយុ​៥០ឆ្នាំ មុខរបរ កសិករ ​ទីលំនៅបច្ចុប្បន្នភូមិកោះព្នៅ ឃុំ-អូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ ក្នុងនោះដកហូតៈ គ្រឿង​ញៀនប្រភេទក្រាមពណ៌សថ្លាចំនួន​១កញ្ចប់ធំ ទម្ងន់សរុប​​១០៥,២៥ក្រាម។ ​បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានមន្ត្រីអនុវត្តច្បាប់​នៃការិយាល័យប្រឆាំងគ្រឿងញៀន កំពុងឃាត់ខ្លួន រៀបចំសំណុំឯកសារបញ្ជូនជនសង្ស័យ…

Read more »

ត្រៀមខ្លួនឲ្យហើយ…. ថ្ងៃនេះកម្លាំងនគរបាលចរាចរណ៍ ចុះចាប់រថយន្តធុនធំ ដែលបើកចូលក្រុងខុសច្បាប់

ភ្នំពេញ: នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩នេះ លោកវរសេនីយ៍ឯក សែម គន្ធា ដឹកនាំ ដែលបើកបរចូលផ្លូវហាម នឹងចូលខុសពេលវេលាម៉ោងដែលច្បាប់បានកំណត់ឲ្យចូលក្នុងក្រុង។ សូមមេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ជាពិសេសចំពោះអ្នកបើកបររថយន្តធុនធំគួរនាំគ្នាគោរពច្បាប់ចរាចរណ៍ផង៕

Read more »

ក្របី​ឡើងក​១ក្បាល ត្រូវម្ចាស់បញ្ជាឲ្យសមត្ថកិច្ចបាញ់សម្លាប់ ក្រោយពីវាដើរ​វ័ធ​មនុស្ស២នាក់ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល និង​ខូចខាត​ម៉ូតូ១គ្រឿង

កំពង់ឆ្នាំងៈ កាលពី​ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ម្សិលមិញនេះ សត្វក្របី​ឡើងក​១ក្បាល ត្រូវម្ចាស់បញ្ជាឲ្យសមត្ថកិច្ចបាញ់សម្លាប់ ក្រោយពីវាដើរ​វ័ធ​មនុស្ស២នាក់ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល និង​ខូចខាត​ម៉ូតូ១គ្រឿង។  លោក ណុប សារ៉ាត់ អាយុ៤៦ឆ្នាំ ជា​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​ត្រពាំង​ចឹ​ក្សា សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ជា​ម្ចាស់​ក្របី បាន​ឲ្យ​ដឹងថា លោក​ជា​អ្នករកស៊ី​ទិញ​លក់​គោក្របី ដោយ​កាលពី​ថ្ងៃទី៤ ខែមករា លោក​បាន​ទិញ​ក្របី​ស្ទាវ​មួយ​ក្បាល​នេះ​ ពី​ភូមិ​ជរ ឃុំ​ប្រ​ស្នឹ​ប ស្រុក​លា​ប្អៀ​រ ដឹក​តាម​រ៉ឺម៉ក​មូ​តូ យកមក​ទុក​ថែបំប៉ន​នៅផ្ទះ ក្នុងភូមិ​ត្រពាំង​ចឹ​ក្សា។ លុះ​ព្រឹក​ឡើង ថ្ងៃទី៥ ខែមករា…

Read more »

ចិន២នាក់បើករថយន្ដបុកទ្រូងផ្លូវបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ បុរសជនជាតិចិន២នាក់ទំនងជាស្រវឹងស្រាបានបើករថយន្ដទៅបុកនិងក្បាលនាគពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរថយន្ដរងកាខូចខាតផ្នែកពីមុខយ៉ាងដំណំ ចំណែកឯជនជាតិចិនទាំង២នាក់នោះ បានចុះពីរថយន្ដគេចខ្លួនបាត់ ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១និង ៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ក្បែរក្ដាន់២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មាននៅនិងកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្ដទំនើបមួយគ្រឿងម៉ាកលុចសុីសRX300 ពណ៌ត្រីឆ្លូញពាក់ស្លាកលេខភ្នំពេញ2P-0432 ជិះដោយជនជាតិចិន២នាក់ទំនងជាស្រវឹងស្រា ដែលបានធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ពីទិសដៅពីកើតមកលិច ក្នុងល្បឿនលឿនពេលមកដល់និងកន្លែងកើតហេតុក៏បានរេចង្កូតមកបុកនិងក្បាលនាគពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរថយន្ដរងកាខូចខាតផ្នែកខាងមុខយ៉ាងដំណំឯចំណែកឯទ្រូងផ្លូវរងការខូចខាតតិចតួច ឯម្ចាស់រថយន្ដជាជនជាតិចិនទាំង២នាក់បានចុះពីរថយន្ដគេចខ្លួនបាត់ស្រមោល។ ក្រោយពេលកើតសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកកន្លែងហេតុបានធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ ដោយៈ ភារ៉ា

Read more »

លោកពុកចាស់ហើយ តែនៅតែខំដើម្បីកូនទៀត លោកពុកគួរតែសម្រាក់ខ្លះហើយ នៅខំធ្វើអីទៀត…(មានវីដេអូ)

បើនិយាយពីឧកញ្ញា ទៀ វិចិត្រ ពុកម៉ែ បងប្អូន ពិតជាបានស្គាល់ហើយ ថាលោកជាមនុស្សម្នាក់ ដែលតែងតែជួយដល់សង្គម ជាពិសេសមនុស្សចាស់ កុមារកំព្រា និងជនពិការ ដែលលក់ដូរនៅតាមផ្លូវ លំបាកវេតនា។  ជាក់ស្ដែងកាលពីម្សិលមិញនេះ លោកឧកញ្ញា ទៀ វិចិត្រ បានជួបជាមួយលោកតាម្នាក់ ដែលគាត់អ្នករស់នៅកំពង់សោម ហើយលោកបានប្រើកូនចៅរបស់លោកជាច្រើននាក់ តាមស្វែងរកលោកតាយូរណាស់មកហើយ ទើបតែម្សិលមិញនេះទើបបានជួប ក្នុងថ្ងៃនេះដែល លោកឧកញ្ញា ទៀ វិចិត្រ បានម៉ៅបន្លែលោកតាទាំងអស់ ហើយថែមទាំងជូនថវិកាលោកតា ១លានរៀលទៀតផង៕ ចង់ដឹងកាន់តែច្បាស់ទស្សនាវីដេអូខាងក្រោមៈ

Read more »