គំរូល្អ…ក្រុមយុវជនសំរាម បានស្កាត់ពីទីក្រុងភ្នំពេញ ទៅចូលរួមយុទ្ធនាការ ប្រមូលកាកសំណល់ សំរាម នៅខេត្តព្រះសីហនុ​…

គំរូល្អ...ក្រុមយុវជនសំរាម បានស្កាត់ពីទីក្រុងភ្នំពេញ ទៅចូលរួមយុទ្ធនាការ ប្រមូលកាកសំណល់ សំរាម នៅខេត្តព្រះសីហនុ​...

ប្រិយមិត្តជាច្រើនបានស្គាល់ក្រុមយុវជនសំរាម ដែលបានបោសសំអាតនៅលូប្រឡាយទឹកស្អុយ ដើម្បីធ្វើឲ្យសោភ័ណភាព ទីក្រុង​ ស្អាត និងមានអនាម័យ ព្រមទាំងមិនចង់ឲ្យមានក្លិនស្អុយបន្តទៀត។

នៅព្រឹកនេះក្រុមយុវជនសំរាម ក៏បានទៅដល់ក្រុងព្រះសីហនុ ដើម្បីចូលរួមក្នុងការរើសំរាម​ជាមួយនិង បងប្អូន​នៅក្រុងព្រះសីហនុ ដោយដឹកនាំ ដោយលោកឯកឧត្តម គួច ចំរើន ក្នុងយុទ្ធនាការប្រមូលសំរាម ដើម្បីឲ្យទីក្រុងស្អាត។

ពិតជាល្អណាស់ ដែលក្រុមយុវជនយើង បានទៅចូលរួមក្នុងការប្រមូលសំរាម នៅទីក្រុងព្រះសីហនុ ។ ហើយក៏មានបងប្អូនជាច្រើន ក៏បានសម្តែងការត្រេកអរចំពោះក្រុមយុវជនយើងដែលខំស្កាត់ពីភ្នំពេញ ទៅជួយសំអាតនៅក្រុងព្រះសីហនុ៕

Leave a Reply

Your email address will not be published. Required fields are marked *