សូមចូលរួមរំលែកទុក្ខផង ! ព្រោះតែក្រពេក ម្តាយទុកកូនស្រីឲ្យឈឺអស់រយះពេលជាង១០ថ្ងៃ ព្រោះគ្មានលុយព្យាបាលកូន ពេលនេះកូនស្រីគាត់បានស្លាប់ហើយ…..

សូមចូលរួមរំលែកទុក្ខផង ! ព្រោះតែក្រពេក ម្តាយទុកកូនស្រីឲ្យឈឺអស់រយះពេលជាង១០ថ្ងៃ ព្រោះគ្មានលុយព្យាបាលកូន ពេលនេះកូនស្រីគាត់បានស្លាប់ហើយ.....

ភ្នំពេញ ៖ ព្រោះតែជីវភាពក្រីក្រពេក គ្មានលទ្ធភាពមើលជម្ងឺកូនស្រី ស្ត្រីម្នាក់ទុកកូនស្រីឲ្យឈឺអស់រយះពេលជាង១០ថ្ងៃ ទើបសម្រេចខ្ចីលុយអ្នកជិតខាងបញ្ចូនកូនមកភ្នំពេញដើម្បីព្យាបាល តែគួរឲ្យសោកស្ដាយ កូនបានស្លាប់បាត់បង់ជីវិតពេលបញ្ចូនទៅដល់មន្ទីពេទ្យ កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩ រួចបន្តដឹកមកផ្ទះជួលបងប្អូននៅក្បែរទីលានចាក់សម្រាមចាស់ ស្ថិតក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សពកុមារីរងគ្រោះមានឈ្មោះ សឿង ហៃ អាយុ១១ឆ្នាំ (ជាសិស្ស) រីឯម្ដាយមានឈ្មោះ អ៊ុត ម៉ៅ អាយុ៣៨ឆ្នាំ មុខរបបនៅផ្ទះជាមួយម្ដាយបង្កើត ដោយមានកូនក្នុងបន្ទុក៤នាក់ រស់នៅក្នុងភូមិត្រពាំងឥដ្ឋ ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។

យោងតាមការរៀបរាប់ស្ត្រីជាម្ដាយកុមារីរងគ្រោះបានឲ្យដឹងថា រូបគាត់មានកូនស្រី៤នាក់ក្នុងបន្ទុក និងមានប្ដីជាកម្មករកាប់ដី (មួយថ្ងៃបានកម្រៃ15000៛) ហើយជីវភាពមានការលំបាកណាស់ ។ ចំពោះកូនស្រីដែលបានស្លាប់នោះ គឺនាងបានឈឺអស់រយះពេល១២ថ្ងៃមកហើយ តែមិនដឹងថាមានជម្ងឺអ្វីនោះទេ ដោយចេះតែពន្យាពេលមិនបានទៅមន្ទីពេទ្យព្យាបាល រហូតនៅថ្ងៃកើតហេតុស្ត្រីជាម្ដាយឃើញស្ថានភាពមិនស្រួល ក៏សម្រេចចិត្តខ្ចីលុយអ្នកជិតខាងដឹកកូនមកភ្នំពេញ

 រួចបញ្ចូនមកមន្ទីពេទ្យរុស្សុី ខណះមកដល់មន្ទីពេទ្យ ក្រុមគ្រូពេទ្យបានប្រាប់ថា កូនរបស់គាត់មានជម្ងឺគ្រុនឈាម និងបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើបគាត់មានការសោកស្ដាយកូនស្រីជាខ្លាំង និងសម្រេចដឹកសពកូនមកផ្ទះជួលបងប្អូននៅក្បែរទីលានចាក់សម្រាមចាស់ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ដើម្បីសុំឲ្យបងប្អូនជួយ និងអំពាវនាវស្រាវរកសប្បុរសធម៌ ដើម្បីបានកម្រៃខ្លះដឹកសពកូនស្រី យកទៅធ្វើបុណ្យនៅឯស្រុកកំណើត ។

ក្នុងគ្រាលំបាករបស់ស្ត្រីខាងលើ និងបានអំពាវនាវតាមប្រព័ន្ធផ្សព្វផ្សាយរបស់អ្នកសារព័ត៌មាន ក៏មានសប្បុរសជនមួយចំនួនបានផ្ដល់ជាទឹកប្រាក់ និងខ្លះចេញថ្លៃឡានដឹកសពឲ្យដល់ស្រុកកំណើត ដើម្បីសម្រួលការលំបាកដល់រូបគាត់ផងដែរ ៕

ប្រភព៖ Kon khmer News

Leave a Reply

Your email address will not be published. Required fields are marked *