ជួយស៊ែរបន្តផង…នាយ ចឺម ត្រូវបានចោរបន្លំលួចទៅស័ព្ទ ពេលកំពុងច្រៀង Concert យប់មិញ …(មានវិដេអូ)

ជួយស៊ែរបន្តផង...នាយ ចឺម ត្រូវបានចោរបន្លំលួចទៅស័ព្ទ ពេលកំពុងច្រៀង Concert យប់មិញ ...(មានវិដេអូ)

ភ្នំពេញ៖ តារាចំរៀងដ៏មានប្រជាប្រិយភាពវ័យក្មេង ប្រចាំផលិតកម្មសាន់ដេ នាយ ចឺម ទទួលបានការគាំទ្រជាច្រើន ពីសំណាក់បងប្អូន ដោយសារតែតារាចំរៀងនេះ ពិតជាមានទឹកដមសំលេងល្អ ពិសេសគឺទេពកោសល្យកំប្លែងតែម្តង។

ដោយឡែកគេសង្កេតឃើញថា តារាប្រុសវ័យក្មេងរូបនេះ ពិតជាមានភាពមហាញឹកជាខ្លាំងក្នុងវិស័យសិល្បៈ ដោយលោកបានចេញទៅសំដែងតាមការប្រគុំតន្ត្រីតាមបណ្តា ខេត្ត ក្រុង។

កាលពីយប់មិញនេះ តារាកំប្លែងវ័យក្មេងរូបនេះ បានបង្ហាញអារម្មណ៍សោកស្តាយ ក្រោយពីលោកបានបាត់ទូរស័ព្ទម៉ាក  Iphone xs max ពណ៌ទឹកមាស មួយគ្រឿង ក្រោយពីលោកបានទៅច្រៀងConcertនៅផ្សារបឹងប៉ៃតង។

ជាក់ស្តែងកាលពីយប់មិញនេះ លោកបានបង្ហោះសារនៅលើបណ្តាញសង្គមរបស់ខ្លួន បានបង្ហោះសារនៅលើបណ្តាញសង្គមថា “😥😭😭មុននេះបន្តិច ខ្ញុំបានច្រៀងConcertនៅផ្សារបឹងប៉ៃតង បានបាត់ទូរស័ព្ទម៉ាក Iphone xs max ពណ៌ទឹកមាស បើបងប្អូនបានឃើញ ជួយទាក់ទងមកខ្ញុំផង ខ្ញុំនឹង មានសាគុណជូនបើឃើញ សូមទាក់ទងតាមលេខ 069210280 សូមបងប្អូនជួយស៊ែបន្តផងបាទ🙏🙏”។ ប្រសិនបើសិនជាបងប្អូន រើសបានសូមបងប្អូន មេត្តាយកមកជូនលោកវិញផង៕

មានវិដេអូ៖

ប្រភព៖ Jerm Sunday Fan

Leave a Reply

Your email address will not be published. Required fields are marked *