ជីវិតអើយជីវិត…ប្តីប្រឹងដើររើសអេតចាយ ទាំងថ្ងៃទាំងយប់ គ្រាន់បានប្រាក់ចិញ្ចឹមគ្រួសារ ច្បងកំពុងតែឈឺ ហើយប្រពន្ធកំពុងតែជិតគ្រប់ខែទៀត រាល់ថ្ងៃដេកតាមសំយ៉ាបផ្ទះគេ…

ជីវិតអើយជីវិត...ប្តីប្រឹងដើររើសអេតចាយ ទាំងថ្ងៃទាំងយប់ គ្រាន់បានប្រាក់ចិញ្ចឹមគ្រួសារ ច្បងកំពុងតែឈឺ ហើយប្រពន្ធកំពុងតែជិតគ្រប់ខែទៀត រាល់ថ្ងៃដេកតាមសំយ៉ាបផ្ទះគេ...

 កាលពីថ្ងៃទី១៣ ខែកក្ដដា ឆ្នាំ២០១៩ នេះ បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា “អារី យ៉ា” បានបង្ហោះសារថា “ខ្ញុំទប់អារម្មណ៏ក្នុងការយំរបស់ខ្ញុំណាស់ ហើយខ្ញុំប្រាប់គាត់ថា « សូមបងកុំអស់សង្ឃឹមតស៊ូឡើងបង ព្រោះខ្ញុំពីមុនក៏ដូចបងដែរ ខ្ញុំគេងតាមផ្លូវ តាមសួន និងមុខផ្ទះគេ ជាមួយកូន ជាមួយប្តី តែខ្ញុំមិនអស់សង្ឃឹមទេ »

ខ្ញុំបានសន្យានឹងគាត់ ថា ខ្ញុំនឹងជួយគាត់ទៀត ពេលគាត់សំរាលកូនលើកទី ៣ ដោយបច្ចុប្បន្នគាត់មានកូនតូចៗ២នាក់ និងកូនក្នុងពោះ៧ខែទៀត ប្តីគាត់មានមុខរបរជាអ្នកដើររើសអេតចាយ …​ ដោយមេីលឃេីញពីភាពលំបាក​ កំសត់​ របស់បងស្រី​និងកូនៗ​ នាយប់នេះផងដែរ​ នាងខ្ញុំបានបរិច្ចាក​ ពូក​ ភួយ​ ខ្នេីយ​ ដ៏កំសត់ដែលនៅជាមួយខ្ញុំមួយរយះនេះ​ ជូនទៅដល់បងស្រីម្នាក់ដែលគេងតាមចញ្ចេីមថ្នល់​ នៅផ្លូវ​ ១៧៨​ កែង១៩​ សង្កាត់​ ខណ្ឌ​ ដូនពេញ​ ជាមួយនឹងថវិការផ្ទាល់ខ្លួនចំនួន​ ៤០០០០​៛​ ដេីម្បីទិញថ្នាំអោយកូនច្បងរបស់គាត់ដែលកំពុងក្តៅខ្លួន​ ជាមួយនឹងលោកតាម្នាក់ទៀតចំនួន​ ១០០០០៛​។

ការពិតខ្ញុំចង់ជួយគាត់អោយច្រេីនជាងនេះ​ ប៉ុន្តែដូចបងប្អូនជ្រាបស្រាប់ហេីយថា​ នាងខ្ញុំជាស្រី​ ហេីយក្បាលមួយម្នាក់ឯង​ ប្រឹងរកសុីធ្វេីការងារចិញ្ចឹមជីវិតដោយអំពេីសុច្ចរិក​ ចឹងមិនមានច្រេីនទេ​ តែបេីបងប្អូនមានបំណងចង់ជួយគាត់នៅថ្ងៃឆ្លងទន្លេខាងមុខ​ សូមឆាត​ រឺខលមកនាងខ្ញុំតាមរយះលេខ​ 069251616 នាងខ្ញុំនឹងនាំយកថវិការទៅជូនគាត់ដៃ” ។

ប្រភព៖ អារី យ៉ា

Leave a Reply

Your email address will not be published. Required fields are marked *