កុំដាច់ចិត្តអូសរំលងអី…ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ ធ្វើការសំណង់ និងមានសេចក្តីប្រាថ្នាចង់ចូលរៀនដូចគេ តែគ្មានលទ្ធភាព ព្រោះឪពុកម្តាយបានស្លាប់ចោលអស់ហើយ…(មានវិដេអូ)

កុំដាច់ចិត្តអូសរំលងអី...ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ ធ្វើការសំណង់ និងមានសេចក្តីប្រាថ្នាចង់ចូលរៀនដូចគេ តែគ្មានលទ្ធភាព ព្រោះឪពុកម្តាយបានស្លាប់ចោលអស់ហើយ...(មានវិដេអូ)

កាលពីថ្ងៃទី១២​ ខែកក្តដា ឆ្នាំ២០១៩ បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា BTB Watch Online Shop បានបង្ហោះសារពីក្មេងប្រុសម្នាក់ ដែលម្ចាស់គណនីហ្វេសប៊ុកបានប្រាប់ឲ្យដឹងថា “តាមអ្វី​ដែលខ្ញុំបាន​សាក​សួរក្មេង​នេះ​ គឺ​គេមក​ពី​ខេត្ត​ក្រចេះ​ គេឈ្មោះ​ស្វិត​ អាយុ​ 14ឆ្នាំ​ ជាកូន​កំព្រា​ឪពុក​ម្ដាយ​ស្លាប់​អស់ហេីយ​ សព្វថ្ងៃ​ស្ថិត​ក្រោម​គ្រប់​គ្រង​របស់​អ៊ុំ​គេ​ កាលនៅ​ក្រចេះ​គេ​រៀនបានថ្នាក់ទី​ 5​ ដោយ​សារ​ឧស្សាហ៍​ឈឺ​ និង​មាន​ដំបៅលេីជេីង​ ទេីប​គេខកខាន​រៀន​សូត្រ​ មក​ដល់ពេល​នេះ​គេ​ឈប់​រៀន​ហេីយ​ គេ​មក​ភ្នំពេញ​នៅ​ជាមួយ​បង​ជីដូន​មួយ​និង​បងប្រុស​បង្កើត​របស់​គេ​នៅក្នុង​ការដ្ឋាន​សំណង់​ គេ​តែង​តែជួយ​ធ្វេីអី​បងគេ​តិច​តួច​ដែល​ ធ្វេីការងារនៅ​ទីនេះមិន​ទទួក​បានប្រាក់​អីទេ​ គ្រាន់​តែ​បាន​ស្នាក់​នៅ​ជា​មួយបង​ប្អូន​គេ​នៅ​ទីនេះប៉ុណ្ណោះ​។

ពេលខ្ញុំសួរ​គេថា​ ប្អូន​ចង់ទៅ​រៀន​វិញ​អត់​ ? គេ​ថា​ចង់ណាស់​ តែ​អត់មាន​លទ្ធភាព​រៀន​នៅភ្នំពេញ ​ហេីយ​ខ្ញុំសួរ​ទៀត​ថា​ ចុះ​បេីមាន​គេ​ជួយ​ទៅ​រៀន​ ចង់​រៀន​អត់​? គេ​ថា​ល្អ​តេី​ គ្រាន់តែ​គេមិន​អាច​នៅ​ឆ្ងាយ​ពី​ប្អូន​គេ​បាន​ទេ​ គេអត់ចង់នៅម្នាក់ឯង​ អោយ​តែមាន​កន្លែង​រៀន​ហេីយ​អាច​មកស្នាក់នៅ​ កន្លែង​បងប្អូន​គេ​បាន​គឺល្អ​ណាស់​ ដោយសារ​តែ​ខ្ញុំអត់មាន​លេខ​ទូរស័ព្ទ​អ៊ុំរបសគេ​ ទេីប​មិន​អាច​ធ្វេីអ្វី​បាន​ទៀត​ ទោលតែបាន​លេខ​អ៊ុំគេសិន​ បញ្ហា​ត្រូវ​ធ្វេី​គឺ​ ចង់អោយ​ជេីង​របស់គេ​ជា​ ហេីយ​ចាំ​គិត​ទៀត​។

ម្ចាស់គណនីហ្វេសប៊ុកបានបន្តទៀតថា “ក្មេង​ម្នាក់នេះ​អាយុ​14ឆ្នាំ​ ធ្វេីការងារ​សំណង់ជាមួយបង​ប្រុស​ ជា​កូន​ កំព្រា​ឪពុក​ម្តាយ​ រស់នៅជាមួយបងប្រុសគ​ ​ក្នុង​ការដ្ឋាន​សំណង់​ ឃេីញ​ដំបៅ​ជេីង​រីកធំ​ៗ​ក៏​ហៅ​អោយ​មក​លាង​របួស​ រាល់​ថ្ងៃ​ចាំ​ជា​របួស​ មិនបាច់មក​លាង​ទៀត​ទេ​ មិន​ដឹងថា​ ​អាច​ជួយ​គ្នា​តាម​របៀប​ណា​ទេ ក្មួយអេីយ​ក្មួយ​ 😔”។

ប្អូនប្រុសបានឲ្យដឹងថា “ប្អូនវិត​ចង់បា​ន​សំភារះ​សម្រាប់​រៀន​ មាន​អាវ​សដៃវែង​ ខោល​វែង​ កាតាប​ សៀវ​ភៅ​ និង​កង់​សម្រាប់​ជិះ​ទៅ​រៀន​ និង​លុយ​ផ្គត់ផ្គង់​តិចតួច​ប្រចាំ​ខែ​ Ok បង​អាចជួយ​ប្អូន​បាន​ សំខាន់​អោយ​តែប្អូន​រៀន​ 👌”។

មានវិដេអ៖

ប្រភព៖ BTB Watch Online Shop

Leave a Reply

Your email address will not be published. Required fields are marked *