ជួយទិញលោកយាយផង…លោកយាយកំសត់ អាយុ៧៩ឆ្នាំ ដើរបេះត្រកួន ស្លឹកអំពិល កញ្ឆេតលក់​ ដើម្បីចិញ្ចឹមជីវិតក្រពះ​…(មានវិដេអូ)

ជួយទិញលោកយាយផង...លោកយាយកំសត់ អាយុ៧៩ឆ្នាំ ដើរបេះត្រកួន ស្លឹកអំពិល កញ្ឆេតលក់​ ដើម្បីចិញ្ចឹមជីវិតក្រពះ​...(មានវិដេអូ)

ហ្វេសប៊ុក​៖ ជីវិតរបស់លោកយាយម្នាក់ រស់នៅខេត្តតាកែវ អាយុ៧៩ឆ្នាំ ប្រឹងដើរបេះ ត្រកួន កញ្ឆេត ដើម្បីយកទៅលក់ដើម្បីចិញ្ចឹមជីវិត។ លោកយាយកំសត់ គាត់លក់ត្រកួន នៅមុខរោងចក្រ ឃើញហើយពិតជាលំបាកវេទនាខ្លាំងណាស់។

ក្រោយពីបានឃើញលោកយាយបែបនេះ ធ្វើឲ្យមហាជនជាច្រើន បានបង្ហាញអារម្មណ៍ អាណិតលោកយាយជាខ្លាំង​ ។ លោកយាយគាត់បានដើរបេះត្រកួន កញ្ឆេត ទាំងញ័រដៃ ញ័រជើង​ ដើម្បីតែចិញ្ចឹមជីវិតខ្លួន។ លោកយាយបានប្រាប់ថា មានថ្ងៃខ្លះ លោកយាយលក់មិនដាច់ទេ ហើយក៏មានអ្វីហូបចុកដែរ។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Suon Chhorn Charity បានរៀបរាប់ថា “ជួយទិញលោកយាយផងកុំដាច់ចិត្តអូសរំលងអីជួយស៊ែរអាណិតលោកយាយណាស់!! លោកយាយចាស់អាយុ79ឆ្នាំដើបះត្រកួនកញ្ឆែតមកលក់មុខរោងចក្រតែលក់មិនដាច់ទៀតមានកូនដូចអត់កូនក្រដែរជំពាក់លុយគេហើយលោកយាយសំរេចចិត្តដើបេះត្រគួនលក់ចង់សុំសប្បុរសជនអោយជួយសំពត់អាវសំភារះបរិភោគនិងថវិកាសំរាប់ទិញថ្នាំបើបងប្អូនចង់ជួយអាចទាក់ទង0967353120″គាត់នៅ​ ភូមិក្រាំងធ្នង់​ ឃុំបាទីស្រុកបាទី ខេត្តតាកែវ។

មានវិដេអូ៖

ប្រភព៖ Suon Chhorn Charity

Leave a Reply

Your email address will not be published. Required fields are marked *