WOW អស្ចារ្យមែនទែន…បេក្ខជន វ៉ាត វ៉ាន់ បកស្រាយជាភាសាអង់គ្លេសបានយ៉ាងល្អ មិនចាញ់បរទេស…(មានវិដេអូ)

WOW អស្ចារ្យមែនទែន...បេក្ខជន វ៉ាត វ៉ាន់ បកស្រាយជាភាសាអង់គ្លេសបានយ៉ាងល្អ មិនចាញ់បរទេស...(មានវិដេអូ)

ភ្នំពេញ៖ យប់ថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០១៩ កម្មវិធីប្រលងចម្រៀងលំដាប់កំពូលល្បីទូទាំងពិភពលោក X Factor Cambodia វគ្គ Judge Audition សប្ដាហ៍ទី 2 មានបេក្ខជន បេក្ខនារីជាច្រើនរូបកំពុងតែទន្ទឹមរង់ចាំ ដើម្បីបង្ហាញសមត្ថភាព និងទឹកដមសំលេង ជូនដល់គណៈកម្មការ និងទស្សនិកជន ទាំងនៅក្នុងស្ទូឌីយូ និងតាមគេហដ្ឋានបានស្តាប់​ ព្រមទាំងជួយដាក់ពិន្ទុដល់បេក្ខជន បេក្ខនារីយើងទាំងអស់គ្នា។

ដោយឡែកគណៈកម្មការទាំងបួននាក់ ដែលមានឈ្មោះបោះសំលេង និងស្រស់ស្អាត ស្រស់សង្ហារ ព្រមទាំងមានបទពិសោធន៍ជាច្រើនឆ្នាំមកហើយនោះ ក៏កំពុងតែអង្គុយរង់ចាំដាក់ពិន្ទុ ដល់បេក្ខជន បេក្ខនារីយើង។ គណៈកម្មការទាំងបួនរូបនោះរួមមាន លោក ខេមរៈ សិរីមន្ត, កញ្ញា ឱក សុគន្ធ​កញ្ញា, លោក ណុប បា​យ៉ា​រិ​ទ្ធ និង ​កញ្ញា សុខ សីឡា​លីន​ ។

យ៉ាងណាមិញ ងាកមកមើលបេក្ខជន បេក្ខនារីយើងនៅសប្តាហ៍ទី២នេះវិញ ក៏មានមួយចំនួនបានបង្ហាញសមត្ថភាព រួចរាល់ហើយដែរ ដោយមានអ្នកខ្លះក៏បានបន្តទៅមុខ ហើយមានអ្នកខ្លះទៀតក៏បានវិលត្រឡប់ទៅវិញផងដែរ។ 

ទន្ទឹមនឹងនេះក៏មានបេក្ខជនម្នាក់ដែលមានឈ្មោះថា វ៉ាត វ៉ាន់ មកពីភ្នំពេញ អាយុ២០ឆ្នាំ បានធ្វើការបកស្រាយបទចំរៀងមួយបទក្រោមចំណងជើងថា​”LAY ME DOWN” ជាភាសាបរទេស បានយ៉ាងល្អបំផុត។ ចុងក្រោយប្អូនប្រុស​បានទទួល “YES” ដល់ទៅបួន ពីគណៈកម្មការ និងបន្តទៅកាន់វគ្គបន្តទៀតផងដែរ៕

មានវិដេអូ៖

Leave a Reply

Your email address will not be published. Required fields are marked *