ពេលវេលាមិនចាំយើងទេ…អ្នកនាង ពេជ្រ សោភា ថា ពុកទៅចោលកូននិងម៉ែ ៥ឆ្នាំហើយ ហេតុអីបានជាពុកមិនចាំមើលភាពជោគជ័យរបស់កូនសិន ម៉ែនិងកូនៗនឹកពុកគ្រប់គ្នា…(មានវិដេអូ)

ពេលវេលាមិនចាំយើងទេ...អ្នកនាង ពេជ្រ សោភា ថា ពុកទៅចោលកូននិងម៉ែ ៥ឆ្នាំហើយ ហេតុអីបានជាពុកមិនចាំមើលភាពជោគជ័យរបស់កូនសិន ម៉ែនិងកូនៗនឹកពុកគ្រប់គ្នា...(មានវិដេអូ)

ភ្នំពេញ៖ តារាចំរៀងដ៏មានប្រជាប្រិយភាព អ្នកនាង ពេជ្រ សោភា ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មិត្តអ្នកគាំទ្រ និងមហាជនទូទាំងប្រទេស ។

អ្នកនាងពេជ្រ សោភា បង្ហោះសារសោកស្តាយ និងក្រៀមក្រំ បំផុតដែលលោកមានគុណ បានចាកចេញទៅគ្មានថ្ងៃវិលត្រឡប់ ។ រយៈពេល៥ឆ្នាំ ដែលអ្នកនាងបាត់បង់លោកមានគុណទៅ ហើយក៏ជាអ្វីដែលអ្នកនាងសោកស្តាយបំផុត ដែលមិនបានសងគុណ។

ជាក់ស្តែងនៅថ្ងៃនេះ គឺជាថ្ងៃគម្រប់ខួប៥ឆ្នាំ ដែលអ្នកនាងបាត់បង់ឪពុក។ អ្នកនាងបានបង្ហោះសារថា “5ឆ្នាំហើយ15/07/2019 ដែលពុកទៅចោលម៉ែនឹងពួកខ្ញុំ ហេតុអីពុកមិនចាំមើលកូននៅថ្ងៃ កូនស្រីអាចធ្វើបានគ្រប់យ៉ាងហើយ តែចុងក្រោយកូនត្រូវបាត់ពុករហូតគ្មានថ្ងៃវិលវិញ ម៉ែនឹងកូនៗ នឹកពុកគ្រប់គ្នា (លោកពុកកំសត់) កុំចាំដល់ពេលបាត់បង់ ចាំសងគុណ ពេលវេលាមិនចាំយើងទេ”។

យ៉ាងណាមិញ​ ក៏មានបងប្អូនជាច្រើន បានចូលរួមការសោកស្តាយ ចំពោះ អាយដល និងសូមឲ្យអ្នកនាង កាត់ចិត្តទៀតផង៕

មានវិដេអូ៖

ប្រភព៖ Pich Sophea

Leave a Reply

Your email address will not be published. Required fields are marked *