សូមចូលរួមរំលែកទុក្ខផង…ក្រោយពីទទួលដំណឹងថា ស្វាមីដែលជាពលករនៅប្រទេសកូរ៉េ បានស្លាប់នោះ ភរិយារបស់លោកបានបង្ហោះសារទាំងទឹកភ្នែកថា…

សូមចូលរួមរំលែកទុក្ខផង...ក្រោយពីទទួលដំណឹងថា ស្វាមីដែលជាពលករនៅប្រទេសកូរ៉េ បានស្លាប់នោះ ភរិយារបស់លោកបានបង្ហោះសារទាំងទឹកភ្នែកថា...

កាលពីថ្ងៃម្សិលមិញនេះ មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា  “Meng Costa page បំណងល្អពីខ្ញុំ” បានបង្ហោះសារថា “សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ​ RIP យប់មិញនៅនៅទីក្រុង마산(하만)មានពលករខ្មែរម្នាក់ បានដេកស្លាប់​ គាត់ឈ្មោះ សុខគី​ មានស្រុកកំណេីត​ ស្រុក​ ចិត្របុរី​ ខេត្តក្រចេះ​ សូមអោយសាច់ញាតិខាងសព​ ជួយទំនាក់មកក្រសួងនៅកប់ស្រូវដេីម្បីរៀបឯកសារ​ ។ប្រភព​ ព្រះតេជគុណ​ ពៅសុភក្រ”។

ក្រោយពីបានទទួលដំណឹងដ៏រន្ធត់មួយនេះភ្លាម ធ្វើឲ្យភរិយានិងកូន ធ្វើឲ្យប្រពន្ធម្នាក់នេះ ស្រក់ទឹកភ្នែកមិនឈប់ និងបានបង្ហោះសារយ៉ាងខ្លីថា “បងចិត្តដាច់ណាស់ទៅចោលខ្ញុំនិងកូន😢😢😥”។ 

ម្ចាស់គណនីហ្វេសប៊ុក ដែលមានឈ្មោះថា ម៉ាក់ បេឡា ដែលត្រូវជាប្រពន្ធក៏បានបង្ហោះសារទៀតថា “ខ្ញុំជាក្មេងកំព្រាប៉ាម៉ាក់តាំងពីក្មេង​មក​ ពេលមានបងខ្ញុំកក់ក្ដៅណាស់តែហេតុអបងទៅចោលខ្ញុំ😥😥😢”។

គួបញ្ជាក់ផងដែរថា ពលករ​រូប​នេះ​ស្នាក់​នៅ​ក្រុង​ម៉ាសាន់ ឈ្មោះ​ សុខគី​ ​មាន​ស្រុក​កំណើត​នៅ​ស្រុក​ចិត្របុរី ខេត្ត​ក្រចេះ ​មាន​ប្រពន្ធ និង​កូនស្រី​​មួយ។ សមត្ថកិច្ចបានប្រាប់ថា បុរសខាងលើ គាត់ស្លាប់ដោយសារខ្យល់គ៕

ប្រភព៖ ម៉ាក់ បេឡា

Leave a Reply

Your email address will not be published. Required fields are marked *