រំភើបណាស់…លោក​ ផែង វណ្ណៈ បាននាំយកថវិការសប្បុរសជន ជូនដល់ប្អូនប្រុសដែលមានជំងឺរលួយជើង និង…

រំភើបណាស់...លោក​ ផែង វណ្ណៈ បាននាំយកថវិការសប្បុរសជន ជូនដល់ប្អូនប្រុសដែលមានជំងឺរលួយជើង និង...

បើយោងតាមគណនីហ្វេសប៊ុករបស់លោក ផែង វណ្ណៈ បានបង្ហោះសារ នៅលើបណ្តាញសង្គមរបស់លោ​ក​ ដោយលោកបានទៅជួបជាមួយប្អូនប្រុស ដែលមានដំបៅជើង រងរបួសយ៉ាងធ្ងន់ធ្ងរ ដោយលោកបានរៀបរាប់ថា “កំពង់​ចាម​ ៖​ នៅព្រឹក​ថ្ងៃ​ទី​ ១៦​ ខែ​ កក្ដដា​ ឆ្នាំ​ ២០១៩​ យេីងខ្ញុំបាននាំយកថវិកា​ សប្បុរសជន​ចំនួន​ ១៦០០​ ដុល្លារ​ អង្ករ​ ៥០​ គ.ក្រ​ មី​ ៣​ កេស​ ទឹក​ត្រី​ ១យួរ​ ទឹក​ស៊ីអ៊ីវ​ ១យួរ​ អំបិល​ ៣​ គ.ក្រ​ ជូនដល់ប្អូនប្រុស​ ស៊ុម​ វេត​ ដែលមានជំងឺរលួយជេីងខាងឆ្វេង​ អស់​រយៈពេល​ជាង​ ១​ ខែ​ មកហេីយ​ ហេីយមានជីវភាពក្រីក្រ​រស់នៅភូមិ​ កកោះ​ ឃុំ​សំពងជ័យ​ ស្រុក​ ជើង​ព្រៃ​ ខេត្ត​កំពង់​ចាម​ ។

ខ្ញុំបាទ​ជួសមុខអោយប្អូនប្រុស​ ស៊ុម​ វេត​ និង​ ក្រុម​គ្រួសារ​ សូមគោរពថ្លែងអំណរគុណចំពោះ​ សប្បុរសជន​ទាំងអស់​ និង​ សូមគោរពជូនពរ​ សប្បុរសជន​ ទាំងអស់​ ជួបប្រទះ​តែសេចក្ដីសុខ​ សេចក្ដី​ចំរេីន​ ជានិច្ច​និរន្ត​ ។​

អាជ្ញាធរ​ឃុំ​ ដែលមានលោកស្រីមេឃុំ​ និង​ អាជ្ញាធរ​ស្រុកជេីងព្រៃ​ បានរៀបចំចាត់ចែងរថយន្តនាំយកទៅព្យាបាលនៅមន្ទីរពេទ្យ​នៅព្រឹក​នេះ​ ។

លោកបានបន្ថែមទៀតថា “ប្រជាជន​ក្នុង​មូលដ្ឋាន​ឈឺគ្មានលុយព្យាបាល​ លោកស្រី​ មេឃុំ​ សំពងជ័យ​ បានទាក់​ទងទៅមន្ទីរពេទ្យស្រុក​ យករថយន្តពេទ្យមកដឹកទៅមន្ទីរពេទ្យស្រុក​ដេីម្បីទទួលការព្យាបាល​ ។ ប៉ុន្តែ​ដោយស្ថានភាពដំបៅធ្ងន់ធ្ងរ​ ខាងមន្ទីរពេទ្យស្រុក​ បានលាងមុខរបួសរួចដឹកបន្ដទៅ​មន្ទីរ​ពេទ្យ​លោកសង្ឃ​នៅ​រាជធានី​ភ្នំពេញ​នៅថ្ងៃដដែលនេះតែម្ដង​ ។

សូមជម្រាបពីមូលហេតុខ្លះៗពីជម្ងឺរបស់ប្អូនប្រុស. ស៊ុម. វេត កាលពីខែមុនប្អូនបានទៅធ្វើជាកម្មករសំណង់នៅខេត្តរតនគីរី ហើយបានដួលម៉ូតូធ្វើអោយមានរបួសក្រោយមកក៍បានបន្តធ្វើសំណង់ទៀតហើយគេប្រើលាងអាងទឹក ដែលអាងនោះគេត្រាំលាងផ្លែ ( សម្រាប់ទុកបានយូរ ) ដោយមានមុខរបួសហើយដជើងធ្វើការលែងកើតទើបត្រឡប់មកផ្ទះវិញនៅភូមិកកោះ ឃុំសំពងជ័យ. ដោយក្រីក្រផងហើយក្នុងគ្រួសារឪពុកឈឺ ម្ដាយឈឺភ្នែកទៀតនោះ គាត់មិនមានលុយទៅព្យាបាលក៍សម្រេចរកគ្រូខ្មែរស្ដោះ ហើយមិនបានរាយការណ៍អាជ្ញាធរនោះឡើយ។

ប្រភព៖ Pheng Vannak News

Leave a Reply

Your email address will not be published. Required fields are marked *