សូមចូលរួមរំលែកទុក្ខផង…កុមារីម្នាក់ បានស្លាប់ដោយសារតែជំងឺគ្រុនឈាម…

សូមចូលរួមរំលែកទុក្ខផង...កុមារីម្នាក់ បានស្លាប់ដោយសារតែជំងឺគ្រុនឈាម...

បច្ចុប្បន្នជំងឺគ្រុនឈាម កំពុងតែរីករាលដាល ពេញប្រទេស​ បានធ្វើឲ្យមនុស្សជាច្រើន មិនថាចាស់ ឬក្មេង បានកើតជំងឺគ្រុនឈាម ហើយក៏មានមនុស្សជាច្រើនបានស្លាប់ដោយសារតែជំងឺមួយនេះផងដែរ។

ជំងឺដ៏កាចសាហាវមួយនេះ បានឆក់យកជីវិតក្មេងស្រី ដ៏ស្រស់ស្អាតម្នាក់ទៀតហើយ ដែលនាងមានឈ្មោះថា កុមារី ជ័យ ស្រីឡៃន បានស្លាប់បាត់បង់ជីវិតដោយសារតែជំងឺគ្រុនឈាម។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា នួន សុភា បានរៀបរាប់ទាំងក្រៀមក្រំថា “នាងខ្ញុំសូមចូលរួមរំលែកទុក្ខ ដ៏ក្រៀមក្រំចំពោះគ្រួសារនៃសព កុមារី ជ័យ ស្រីឡៃន ដែលបានទទួលមរណភាពដោយជំងឺ គ្រុនឈាម ។ ក្នុងនោះផងដែរ លោកស្រីចៅសង្កាត់វាលស្បូវ និងក្រុមប្រឹក្សាសង្កាត់បានចូលរួមកម្មវិធីបុណ្យសព និងចូលបុណ្យនូវថវិកា ១០០.០០០៛ ។

សូមអំពាវនាវដល់ឪពុកម្តាយ ឬអាណាព្យាបាលគ្រប់រូប ត្រូវយកចិត្តទុកចំពោះកូនតូចៗ កអោយមានការសោកស្តាយគឺហួសពេល ៕

ប្រភព៖ នួន សុភា

Leave a Reply

Your email address will not be published. Required fields are marked *