ក្តៅៗ…អាធំពីរគ្រឿងព្រលះគ្នាលាន់ដូចរន្ទះ ម្នាក់គៀបជាប់នៅក្នុងកាប៊ិនឡាន ម្នាក់ទៀតរត់គេចខ្លួនបាត់…

ក្តៅៗ...អាធំពីរគ្រឿងព្រលះគ្នាលាន់ដូចរន្ទះ ម្នាក់គៀបជាប់នៅក្នុងកាប៊ិនឡាន ម្នាក់ទៀតរត់គេចខ្លួនបាត់...

ភ្នំពេញ៖ រថយន្ដកុងតឺន័យ២គ្រឿងបើបរមិនប្រយ័ត្នក៏ទៅបុកគ្នាពីក្រោយបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំចំពោះរថយន្ដមួយគ្រឿងជ្រុលទៅឡើងលើឃឿនផ្លូវនិងបណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់ត្រូវបានរថយន្ដសង្គ្រោះបន្ទាន់យកទៅឯមន្ទីពេទ្យហេតុការណ៍គ្រោះថ្នាក់នេះបង្កកាភ្ញាក់ផ្អើលកាលពីវេលាម៉ោង១ និង៣០រសៀលត្រូវនិងថ្ងៃទី១៦ ខែកកក្កដា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ក្នុងភូមិប្រការ សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុរថយន្ដកុងតឺន័រមួយគ្រឿង ដែលមានក្បាលពណ៌ស (ដឹកទូរពណ៌ក្រហមពីក្រោយ) ពាក់ស្លាកលេខភ្នំពេញ 3D-02 95 បើកបរតាមបណ្ដោយផ្លូវ៥០ ម៉ែត្រក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុបម្រុងបត់ត្រលប់ថយក្រោយក៏ត្រូវរថយន្ដកុងតឺន័រមួយគ្រឿងទៀតដែលមានក្បាលពណ៌ស លាយខៀវ ពាក់ស្លាកលេខកណ្ដាល 3A- 0949 បើកបរស្របទិសគ្នាក្នុងល្បឿនលឿនជាន់ហ្វាងមិនទាន់ក៏ជ្រុលទៅបុកគូថរថយន្ដដែលកំពុងបត់ត្រលប់ថយក្រោយពេញទំហឹងបណ្ដាលឲ្យតៃកុងគៀបជាប់ក្នុងការប៊ិនរថយន្ដភ្លាមៗនោះប្រជាពលរដ្ឋបាននាំគ្នាជួយគាស់យកតៃកុងរថយន្ដ ដើម្បីជួយសង្គ្រាះ ។ចំណែកតៃកុងរថយន្ដមួយគ្រឿងទៀតបានចុះរត់គេចខ្លួនបាត់សម្រោល ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូល ដ្ឋានបានចុះទៅដល់កន្លែងកើតហេតុរួចទាក់ទងសមត្ថកិច្ចជំនាញមកធ្វើការវាស់វែងនិង អូសរថយន្ដទៅកាន់ចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នានៅពេលក្រោយ ៕

ដោយ៖ ភត្រ្តា 

Leave a Reply

Your email address will not be published. Required fields are marked *