ក្តៅៗ…ខណះនេះអគ្គិភ័យកំពុងឆាបឆេះ ក្លឹប Legend Club នៅខេត្តកំពត យ៉ាងសន្ធោសន្ធៅ ហើយកម្លាំងសមត្ថកិច្ចកំពុងអន្តរាគមន៍…

ក្តៅៗ...ខណះនេះអគ្គិភ័យកំពុងឆាបឆេះ ក្លឹប Legend Club នៅខេត្តកំពត យ៉ាងសន្ធោសន្ធៅ ហើយកម្លាំងសមត្ថកិច្ចកំពុងអន្តរាគមន៍...

ខេត្តកំពត៖ នៅវេលាម៉ោង៤ និង៣០នាទីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះ មានករណីអគ្គិភ័យមួយកំពុងឆាបឆេះ ក្លឹប Legend Club យ៉ាងសន្ធោសន្ធៅ ផ្សែងខ្មៅខ្មួលខ្មាញ់ នៅចំណុច ភូមិជ្រៃ ឃុំសត្វពង ស្រុកឈូក ខេត្តកំពត ដោយបង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ច និងអាជ្ញាធរចុះអន្តរាគមន៍ ។

គេនៅពុំដឹងពីមូលហេតុបណ្តាលមកពីអ្វីនៅឡើយទេ ចំពោះមនុស្សក៏មិនដឹងថា មានជាប់ក្នុងអាគារនោះដែរ ឬអត់។ ព័ត៌មានលំអិតនិងបន្តពេលក្រោយ!!៕

ដោយ៖​ ភារ៉ា

Leave a Reply

Your email address will not be published. Required fields are marked *