ឧត្តមសេនីយ៍ឯក ស ថេត បានមានប្រសាសន៍ថា ហាមដាច់ខាត យកមន្រ្តីនគរបាលជាតិទៅ ប្រចាំការការពារនៅតាមក្លឹបកំសាន្ត ខារ៉ាអូខេ និងកាស៊ីណូ និងហាមដាច់ខាតចំពោះ…

ឧត្តមសេនីយ៍ឯក ស ថេត បានមានប្រសាសន៍ថា ហាមដាច់ខាត យកមន្រ្តីនគរបាលជាតិទៅ ប្រចាំការការពារនៅតាមក្លឹបកំសាន្ត ខារ៉ាអូខេ និងកាស៊ីណូ និងហាមដាច់ខាតចំពោះ...

នៅថ្ងៃទី១៦ ខែកក្តដា ឆ្នាំ២០១៩ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ឧត្តមសេនីយ៍ឯក ស ថេត បានបង្ហោះសារថា “នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការគ្រប់គ្រងប្រេីប្រាស់ក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ​ ការគ្រប់គ្រងការប្រេីប្រាស់អាវុធគ្រឿងផ្ទុះ​ និងមធ្យោបាយ​ ខ្ញុំបានលេីកឡេីងដូចជា៖ 

ត្រូវយកចិត្តទុកដាក់ពង្រឹងអោយបានម៉ឺងម៉ាត់អំពីការគោរពវិន័យ​ ពេលម៉ោងការងាររដ្ឋបាល​ដែលបានកំណត់​ ដោយពេលព្រឹកចាប់ពីម៉ោង០៧ព្រឹកដល់​ម៉ោង១១និង​៣០នាទី​ ហេីយពេលល្ងាចម៉ោង១៤ដល់ម៉ោង១៧:៣០នាទី

-ត្រូវស្នេីសុំច្បាប់ឈប់សម្រាកជាលាយល័ក្ខអក្សរអោយបានត្រឹមត្រូវ

-មន្រ្តីនគរបាល​ នឹងកាត់សក់ខ្លីនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញតែម្តង

-ហាមដាច់ខាតការឆ្លៀតយកកម្លាំងក្នុងអង្គភាពទៅបម្រេីការងារនៅតាមក្រុមហ៊ុន​ រោងចក្រ​ សហគ្រាសឯកជន​ ឬជាលក្ខណះបុគ្គលឯកជនដែលមិនមានការអនុញ្ញាតពីថ្នាក់ដឹកនាំ​ និងហាមដាច់ខាតការយកមន្រ្តីនគរបាលជាតិទៅប្រចាំការការពារកន្លែងកំសាន្ត​ ជាពិសេសក្លឹបកំសាន្ត​ ខារ៉ាអូខេ​ និងកាស៉ីណូជាដេីម​។

-បន្តគ្រប់គ្រង​ និងការប្រេីប្រាស់អាវុធ

-ត្រូវដឹកនាំកិច្ចប្រជុំអោយបានប្រចាំ​ និងមានរបាយការណ៍​ ដេីម្បីដឹងថានៅមូលដ្ឋានមានបញ្ហាអ្វី​ និងឈានទៅរកដំណោះស្រាយទាន់ពេលវេលា

-ហាមដាច់ខាតក្នុងការប្រេីប្រាស់មធ្យោយបាយរបស់អង្គភាព​ ជាពិសេសម៉ូតូបេីកផ្លូវ​ ឬរថយន្តសារ៉ែនរបស់អង្គភាពទៅប្រេីប្រាស់ការពារហែរអមក្រុមហ៊ុនឯកជន​ ឬបុគ្គលឯកជនដែលមិនស្ថិតក្នុងសមត្ថកិច្ចរបស់ខ្លួន។

ប្រភព៖ ស ថេត

Leave a Reply

Your email address will not be published. Required fields are marked *