សូមចូលរួមរំលែកទុក្ខផង…ប្អូនស្រីសំលាញ់ចិត្តបងអើយ ងើបមកវិញមកណាកុំគេងយូរពេក ចែសុំអង្វរ…

សូមចូលរួមរំលែកទុក្ខផង...ប្អូនស្រីសំលាញ់ចិត្តបងអើយ ងើបមកវិញមកណាកុំគេងយូរពេក ចែសុំអង្វរ...

កាលពីថ្ងៃម្សិលមិញនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង លើផ្លូវជាតិលេខ៧ ភូមិពោធិ៍ស្រុក ឃុំកោងកាង ស្រុកពញាក្រែក(មុខស្នងការដ្ឋានចាស់) រវាងរថយន្តនិងម៉ូតូ បានធ្វើឲ្យយុវតីជាសិស្សសាលាម្នាក់បានស្លាប់ ។រថយន្តបង្កម៉ាក Range Rover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BG-7668 បានបុកគ្នាជាមួយម៉ូតូ Honda Dream។

ជនរងគ្រោះមានឈ្មោះថា ប៉ន សំអាត ភេទស្រីជាសិស្សថ្នាក់ទី៩”B”នៃវិទ្យាល័យ ហ៊ុន សែន ពញាក្រែក កាលពីវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ដោយគ្រោះថ្នាក់ចរាចរណ៍។

ដោយឡែកនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Zēē Mēē បានបង្ហោះសារទាំងទឹកភ្នែកថា “Rip sis sml jit 😭😭😭😭😭😭លឿនពេកហើយទទួលយកមិនបានតេ😭😭😭😭 គ្រោះថ្នាក់ចររាចរណ៍នៅខេត្ត្តត្បូងឃ្មុំ😭😭😭😭😭 មិនគួរអោយជឿតេវាលឿនពេកហើយប្អូនស្រី😭😭😭😭 ប្អូនស្រីហា៎..មិចប្អូនស្រីចែគេងយូរមេសងើបមកវិញមកណាកុំគេងយូរពេកយើងចែសុំអង្វរ🙏🙏ងើបមកដើរលេងជុំគ្នាទៀត😭😭មិចក៏លឿនមេសប្អូនស្រីយើងមិនទាន់បានជួបគ្នាម្ដងទៀតផងមិចឆាប់ទៅចោលពួកយើងមេស😭😭😭 ពីថ្ងៃនេះតទៅពួកយើងលេងជួបមុនគ្នាដើរលេងជួបជុំគ្នាដូចមុនទៀតហើយWhy😭😭😭😭 ហេតុអីទៅចោលពួកយើងចឹង😭😭 ឃ្លាតទាំងអាល័យប្អូនស្រីចែកំសត់ណាស់😭😭😭😭”។

ប្រភព៖ Zēē Mēē

Leave a Reply

Your email address will not be published. Required fields are marked *