ហួសចិត្ត ! ពួកចិន នាំគ្នាតែងចម្រៀង ច្រៀងពីកំពុងសោមថា បើសិនគ្មានក្តីស្រមៃហេតុអ្វីខ្ញុំមកកំពង់សោម (មានវីដេអូ)

ហួសចិត្ត ! ពួកចិន នាំគ្នាតែងចម្រៀង ច្រៀងពីកំពុងសោមថា បើសិនគ្មានក្តីស្រមៃហេតុអ្វីខ្ញុំមកកំពង់សោម (មានវីដេអូ)

ព្រះសីហនុ៖  ព្រះសីហនុ ជាខេត្តមួយដែលកំពុងតែមានការអភិវឌ្ឍន៍ខ្លាំងពីសំណាក់អ្នកវិនិយោគដែលមកពីបណ្តាលប្រទេសផ្សេងៗទៀតជាពិសេសប្រទេសចិន ។ គួរបញ្ចាក់ផងដែរថា ព្រះសីហនុជាខេត្តមួយដែលមានសក្តានុពលទេសចរណ៍ និងមានផែផ្លូវដឹកជញ្ជូនអីវ៉ាន់សំខាន់ជាងគេប្រចាំប្រទេសផងដែរ ​ហេតុនេះហើយបានជាធ្វើឱ្យជនបរទេសជាច្រើនមកប្រទេសកម្ពុជាដើម្បីបោះទុនវិនិយោគ។

ជាក់ស្តែងមហាជនបានកើតមានអារម្មណ៍ភ្ញាក់ផ្អើលមួយគ្រប់ៗគ្នាដោយសារតែ មានជនជាតិចិនមួយក្រុម បានផលិតវីដេអូបទចម្រៀងមួយដែលរៀបរាប់ពីជីវិតតស៊ូខិតខំធ្វើការនៅខេត្តព្រះសីហនុដោយខ្លឹមសារបទចម្រៀងបានបកស្រាយពីមូលហេតុដែលចង់បំពេញក្តីសុបិន្ត ទើបធ្វើឱ្យពួកគេសុខចិត្តឃ្លាតឆ្ងាយពីស្រុកកំណើតដើម្បីធ្វើដំណើរមកប្រទេសកម្ពុជាទោះបីជាហត់នឿយ និង នឹករលឹកដល់គ្រួសារប៉ុណ្ណាក៏សុខចិត្តទ្រាំរស់នៅទាំងឈឺចាប់ដែរ ។

Leave a Reply

Your email address will not be published. Required fields are marked *