កម្ពុជា​មិនមែនជាទីផ្សារចាក់សំរាមទេ…លោក ផែង វណ្ណៈ មានប្រសាសន៍ថា ឲ្យក្រុមហ៊ុននាំចូលនាំត្រលប់ទៅវិញ​ និងចាប់អ្នកឃុបឃិតមក…

កម្ពុជា​មិនមែនជាទីផ្សារចាក់សំរាមទេ...លោក ផែង វណ្ណៈ មានប្រសាសន៍ថា ឲ្យក្រុមហ៊ុននាំចូលនាំត្រលប់ទៅវិញ​ និងចាប់អ្នកឃុបឃិតមក...

ខេត្តព្រះសីហនុ ៖ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩នេះ សមត្ថកិច្ចបានរកឃើញ កុងទឺន័រចំនួន៨៣ទូរ មានផ្ទុកកាកសំណល់ ដែលគេបោះចោលលួចនាំមកពីបរទេស មកកាន់កម្ពុជា។ ក្រោយពីបានធ្វើការបង្រ្កាបបាន ក្រសួងបរិស្ថាន និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធ បានសម្រេចគាស់ទូរកុងទឺន័រទាំងអស់នោះ ដើម្បីពិនិត្យជាក់ស្ដែង នៅក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

ដោយឡែកក្រោយពីបានឃើញដូចនេះ លោក ផែង វណ្ណៈ​ ក៏បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក របស់លោក កាលពីថ្ងៃម្សិលមិញថា “កម្ពុជា​មិនមែនជាទីផ្សារចាក់សំរាមទេ​ ក្រុមហ៊ុន​នាំមកត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់​ ។

សូមអរគុណ​ចំពោះ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ និង​ ស្ថាប័ន​ពាក់ព័ន្ធ​ដែលទប់ស្កាត់បានទាន់ពេលវេលា​ ។ ជាយោបល់ខ្ញុំ​ត្រូវ​តែអោយក្រុមហ៊ុននាំចូលនាំត្រលប់ទៅវិញ​ និង​ ចាប់​អ្នកឃុបឃិតនាំចូលយកមកផ្ដន្ទាទោសតាមច្បាប់​ ។

ក្នុងនោះផងដែរ ក៏មានប្រជាជនជាច្រើន បានបង្ហាញមតិ ជាក់ស្តែងដូចជាគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Känîthã SôkThãch បានចូលខមិនថា “អ្នកទាំងអស់គ្នានេះមិនមែនហៅថាសំរាមទេ វាគឺវារបស់ដែលយើងអាចកៃច្នៃយកមកធ្វើជាក្រដាស់រឺរបស់របរថ្មីដូចជាយកធ្វើជាក្រដាស់ថ្មី រឺថង់ថ្មី ហើយគេបានបែងចែកវារួចរាល់ក្រដាស់ដាក់តាមក្រដាស់ ដបដាក់តាមដប ប្លាស្ទីកដាក់តាមប្លាស្ទីក

វាប្រៀបដូចជារបស់ដែលពួកអ្នកទទួលទិញពីអេតចាយលក់ឲ្យអ្នកអេតចាយអីហ្នឹង ដែលអង់គ្លេសគេហៅថារបស់ Recycle ,ហើយដែលគេហានផ្ញើរមកនេះខ្ញុំជឿជាក់ថាប្រាកដចជាមានក្រុមហ៊ុនណាមួយដែលនៅស្រុកខ្មែរកុម្ម៉ង់ទិញហើយទើបគេហ៊ានផ្ញើមក ហើយដែលក្រុមហ៊ុននៅខ្មែរទទួលទិញព្រោះវាជាអាកាសល្អបំផុតព្រោះអាមេរិកលែងបានលក់ទៅប្រទេសចិនហើយក៏ដាក់លក់ឲ្យក្រុមហ៊ុនណាទាំងអស់វិញដែលចង់ទិញក្នុងតំលៃសុឹងតែដូច Free ដែលអាចធ្វើឲ្យក្រុមហ៊ុមដែលទទួលទិញចំណេញខ្លាំងពេលយករបស់កៃច្នៃទាំងនេះយកមកធ្វើចេញជាថង់ថ្មី ក្រដាស់ថ្មី រឺសៀវភៅថ្មីដែលអ្នកទាំងអស់គ្នាទិញប្រើប្រាស់រាល់ថ្ងៃនេះ

កាលពីដើមឡើយប្រទេសចិនធ្លាប់ទទួលទិញនូវរបស់ទាំងនេះក្នុងតំលៃថោកជាហេតុដែលធ្វើឲ្យក្រុមហ៊ុននៅអាមេរិកដែលទទួលទិញនូវរបស់កៃច្នៃនេះរកសុីមិនចំណេញហើយក៏ត្រូវបិទក្រុមហ៊ុនកៃច្នៃអស់, ហើយប្រទេសអាមេរិកក៏ចាប់ផ្ដើមលក់របស់ទាំងនេះទៅប្រទេសចិនវិញព្រោះចិនវាទទួលទិញក្នុងតំលៃថោក តែក្រោយដែលចិនឈ្លោះជាមួយអាមេរិកចិនក៏ឈប់ទទួលទិញរបស់កៃច្នៃនេះវិញ ហើយការពិតទៅអាមេរិករាល់ថ្ងៃនេះគេចង់កំទេចចោលរបស់ទាំងនេះក៏បានដែរតែមកពីគេមិនចង់ធ្វើបាបធម្មជាតិ(ដើមឈើ)គេចង់ការពារធម្មជាតិចុឹងហើយទើបរបស់ណាដែលអាចកៃច្នៃវាឲ្យមានប្រយោជន៍បាននោះគេនឹងធ្វើ ហើយគេមិនបានមើលងាយប្រទេសខ្មែរយើងអ្វីទេសូមអ្នកទាំងអស់គ្នាកុំមានការយល់ច្រឡំ​ បើគ្មានក្រុមហ៊ុនកៃច្នៃណាបានកុម្ម៉ង់ទិញគេក៏មិនផ្ញើមកដែរ”៕

ប្រភព៖ Pheng Vannak News

Leave a Reply

Your email address will not be published. Required fields are marked *