បងប្អូនពេលឃើញលោកយាយជួយទិញគាត់ផង…លោកយាយអាយុជាង៨០ឆ្នាំ ខំប្រឹងទួលសណ្តែកដីដើរលក់ ទាំងខ្លួននៅឈឺ ដើម្បីបានប្រាក់យកទៅទិញថ្នាំ និងចិញ្ចឹមក្រពះ…(មានវិដេអូ)

បងប្អូនពេលឃើញលោកយាយជួយទិញគាត់ផង...លោកយាយអាយុជាង៨០ឆ្នាំ ខំប្រឹងទួលសណ្តែកដីដើរលក់ ទាំងខ្លួននៅឈឺ ដើម្បីបានប្រាក់យកទៅទិញថ្នាំ និងចិញ្ចឹមក្រពះ...(មានវិដេអូ)

ប្រិយមិត្តជា​ច្រើនប្រាកដជាបានស្គាល់ប្អូនប្រុស តាំង គឹមឡេង​ ដែលប្អូនប្រុសបានជួយដល់ជនទីទាល់ក្រ ចាស់ជរា ជនពិការ និងក្មេងៗជាដើម។ 

យ៉ាងណាមិញ លោកយាយអាយុជាង៨០ឆ្នាំ ដើរលក់សណ្តែងដី នៅតាមផ្លូវ ដើម្បីយកលុយទៅបុណ្យ និងទិញថ្នាំ ទិញបាយ ទិញម្ហូប ពិសារ ។ លោកយាយកំសត់ មិនដឹងជាវេទនាខ្លាំងយ៉ាងណានោះទេ ហើយគាត់កាន់តែចាស់ទៅ ។ អាយុជាង៨០ឆ្នាំហើយ ពិតជាមានការលំបាកណាស់ ទាំងការដើរ ទាំងការងើបអង្គុយ ចុះទម្រាំតែលោកយាយ ដើរលក់សណ្តែងដីទៀតនោះ មិនដឹងលំបាកខ្លាំងយ៉ាងណា។

ដោយឡែកនៅថ្ងៃនេះ លោកប្អូប្រុស តាំង គឹមឡេង ក៏បានទៅជួបនិងលោកយាយកំសត់ ហើយក៏បានជួយទិញ សណ្តែកដីរបស់លោកយាយទាំងអស់ ។ ប្អូនប្រុសបានរៀបរាប់ថា “បាត់លោកយាយយូរអត់សូវឃេីញ…លោកយាយថាឈឺអត់បានមកលក់ហេីយលោកយាយថាស៊ូមកលក់ទាំងឈឺព្រោះអត់លុយព្យាបាលជំងឺ…ខ្ញុំឃេីញសណ្តែកដីលោកយាយនៅសល់ច្រេីនខ្ញុំក៏ជួយទិញលោកយាយទាំងអស់ដោយក្នុងមួយកំប៉ុងតែ២៥០០៛សរុប២០កំប៉ុងខ្ញុំជូនលោកយាយសរុប១០មុឺនរៀលបន្ថែមដេីម្បីលោកយាយបានមេីលថែសុខភាពនិងទុកដោះស្រាយការរស់នៅជាប្រចាំថ្ងៃ….ខ្ញុំបានប្រាប់លោកយាយថាបេីថ្ងៃណាលោកយាយលក់អត់ដាច់ឬនៅសល់ច្រេីនអាចមកមុខហាងខ្ញុំនិងជួយលោកយាយបន្ថែម😓😭”។

មានវិដេអូ៖

ប្រភព៖ តាំង គីមឡេង

Leave a Reply

Your email address will not be published. Required fields are marked *