តារាល្បីៗ មួយចំនួនកើតទុក្ខមិនសុខចិត្ត ក្នុងការចាប់ខ្លួនលោក ឌីម សួនណាត និងចេញមុខការពារថាគាត់ជាមនុល្សល្អ ស្អាតស្អំ ពុំដូចមនុស្សមួយចំនួនតូច…..

តារាល្បីៗ មួយចំនួនកើតទុក្ខមិនសុខចិត្ត ក្នុងការចាប់ខ្លួនលោក ឌីម សួនណាត និងចេញមុខការពារថាគាត់ជាមនុល្សល្អ ស្អាតស្អំ ពុំដូចមនុស្សមួយចំនួនតូច.....

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនកំពុងរង់ចាំថាតើរឿងរបស់ លោក ឌីម សួនណាត ប្រធាន​ក្រុម​ហ៊ុន​​ អ៊ីណារីតា (ENARITA Development Co.,LTD) ដល់ណាហើយ ​​ពី​បទ​​ឆបោក​​ប្រាក់​រាប់​រយ​លាន​ដុល្លារពី​ប្រជាពលរដ្ឋ​​​ក្នុង​រូបភាពទិញលក់អចលនវត្ថុ និងតាមរូបភាពដាក់តម្កល់ប្រាក់យកការប្រាក់ (ចងការប្រាក់)។

ក្នុងនោះដែរ រឿងនេះកាន់តែធំឡើងៗ ដែលធ្វើឲ្យតារាជួរមុខមួយចំនួនកើតទុក្ខមិនសុខចិត្តចំពោះករណីចាប់ខ្លួន លោក ឌីម សួនណាត ដោយម្នាក់ៗបញ្ចេញប្រតិកម្មថា រឿងនេះមិនពិត ក្នុងការចាប់ខ្លួន គាត់ជាមនុស្សល្អ ធ្លាប់បានជួយមនុស្សរាប់ពាន់នាក់អោយមានជីវភាពប្រសើរ ។

តារាល្បីៗដែលច្រានចោលការចោត​ប្រកាន់​ខាង​លើ​ថាមិន​មែន​ជា​ការ​ពិត​ មាន​ដូច​ជា៖ អ្នកនាង ខាត សុឃីម សៅ ឧត្ដម ងួន សុបិន ឃុត វុត្ថា គូម៉ា សុវត្ថិឌី ធារីកា DJ kaka និង​តារា​​ប្រុស​ស្រី​ល្បី​ឈ្មោះ​មួយ​ចំនួន​ទៀត៕

ខ្ញុំជឿជាក់លេីគាត់ ដោយយោងតាមកត្តាជាច្រេីនដូចដែលបងប្អូនជាច្រេីនបានឃេីញស្រាប់ហេីយគឺថា:

1: គ្មានជនឆបោកឯណា មិនរត់គេចវេសពីបញ្ហាទេ។

2: គ្មានជនឆបោកឯណាហ៊ានចូលខ្លួនបំភ្លឺសំណុំរឿងដ៏ធំសំបេីមបែបនេះទេប្រសិនណាបេីខ្លួនមិនត្រឹមត្រូវមែននោះ។

3: គ្មានជនឆបោកឯណាធ្វេីល្អច្រេីនយ៉ាងនេះទេ។

4: គ្មានជនឆបោកឯណាមានការទទួលខុសត្រូវខ្ពស់ និង សឿងបែបនេះទេ…បងប្អូនអាចខមិនបន្ថែមទៀតនូវអ្វីដែលខ្ញុំមិនបានរាយរ៉ាប់អស់ សូមអរគុណ។

ប៉ុន្តែជាក់ស្តែង លោក ឌីម សួនណាត អគ្គនាយកក្រុមហ៊ុន Enarita វិនិយោគលើការពុះដីឡូតិ៍លក់បណ្ដាខេត្តមួយចំនួន ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធ​ចេញ​មូល​ប្ប​ទាន​ប័ត្រ​គ្មាន​សាច់ប្រាក់ (​សែក​ស្អុយ​) ប្រមាណ​ជាង​១​លាន​ដុល្លារ​អា​មេ​រិ​ក។

គួរបញ្ចាក់ផងដែរថា ជនសង្ស័យ​ឈ្មោះ ឌី​ម សួន​ណាត ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​ជានា​យក​ក្រុមហ៊ុន អ៊ី​ណា​រី​តា ឌី​វេឡុ​ប​ម៉ិ​ន ឯ​.​ក ជាប់ចោទ​ពី​បទ ឆបោក​រំលោភ​លើ​ទំនុកចិត្ត និង​ចេញ​មូល​ទាន​ប័ត្រ​គ្មាន​សាច់ប្រាក់ ដែល​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន​តាម​ពាក្យបណ្តឹង​វ​របស់​ឈ្មោះ គង់ លាក​ឃាង ជា​ពាណិជ្ជករ​ដូច​គ្នា ។

ឈ្មោះលោក ឌី​ម សួន​ណាត សព្វថ្ងៃរស់នៅ​ផ្ទះ​លេខ​៣៤ ផ្លូវ​១០០៧ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ក្នុងការចាប់ខ្លួននេះ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កាលពី​អំឡុង​ខែធ្នូ ឆ្នាំ​២០១៨ បាន​ទៅ​ប្រើ​ល្បិច​បញ្ចុះបញ្ចូល​ឈ្មោះ គង់ លាក​ឈាង ឲ្យ​ដាក់​ទុន​វិនិយោគ​លើ​ការ​ជួញដូរ​រូប​បិ​យ​ប័ណ្ណ​អន្តរជាតិ (Forex trading) ជាមួយ​ខ្លួន​លើ​ទឹកប្រាក់​ចំនួន​ប្រមាណ​១.៣៤៧.២៦០ លាន​ដុល្លារ​អា​មេ​រិ​ក (​មួយ​លាន​បី​សែន​ប្រាំពីរ​ពាន់​ពីរ​រយ​ហុកសិប​លាន​ដុល្លារ​អា​មេ​រិ​ក​) ដើម្បី​ឲ្យ​ខ្លួន (​ឌី​ម សួន​ណាត​) ធ្វើការ​ជួញដូរ​រូបិយប័ណ្ណ​អន្តរជាតិ​(​លេង​ភាគហ៊ុន​) ។

លុះដល់​ថ្ងៃ កំណត់​ដើមបណ្តឹង​បាន​ទៅ​ធនាគារ ABA ដើម្បី​បើកប្រាក់ ប៉ុន្តែ​គណនី​ធនាគារ​របស់​ឈ្មោះ ឌី​ម សួន​ណាត នៅ​ទីនោះ​ពុំមាន​សាច់ប្រាក់នោះ​ទេ ។ បន្ទាប់​មក​ដើមបណ្តឹង​បាន​ព្យាយាម​ទាក់ទង​ទៅ​កាន់​ឈ្មោះ ឌី​ម សួន​ណាត ជា​ច្រើ​ក​លើក​ដែរ តែ​ឈ្មោះ​ខាងលើ​បាន​បិទ​ទូរស័ព្ទ ដោយ​មាន​ចេតនា​គេចវេស គេចខ្លួន មិន​អាច​ទាក់ទង​បាន ដូច្នោះ​ទើប​ដើមបណ្តឹង សម្រេចចិត្ត​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​ចាត់ការ​លើ​ឈ្មោះ ឌី​ម សួន​ណាត តាម​ផ្លូវច្បាប់ ។

Leave a Reply

Your email address will not be published. Required fields are marked *