អាណិតណាស់…តារាសម្តែងលោក ណូ ជ័យរិទ្ធី ហៅតូ ធ្លាក់ខ្លួនមានជំងឺ ស្គមរីងរៃ មើលសឹងតែមិនស្គាល់…

អាណិតណាស់...តារាសម្តែងលោក ណូ ជ័យរិទ្ធី ហៅតូ ធ្លាក់ខ្លួនមានជំងឺ ស្គមរីងរៃ មើលសឹងតែមិនស្គាល់...

កាលពីថ្ងៃម្សិលមិញនេះ នៅក្នុងគណនីហ្វេសប៊ុកលោក ហេង ឡុង ប្រធានសមាគមសិល្បៈ បានបង្ហោះសារថា “លោក ប៉ែន ចំរុង និងសិល្បការិនី២រូប តំណាងសមាគមសិល្បករខ្មែរ បាននាំយកថវិកាមូលនិធិសិល្បករចាស់ជរា ជូនដល់លោក ណូ ជ័យរិទ្ធី ដែលជាតារាសម្តែង កំពុងធ្លាក់ខ្លួនឈឺជំងឺទឹកនោមផ្អែម និងឡើងជាតិអាស៊ីត។

សមាគមសិល្បករខ្មែរ សូមគោរពថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានជួយឧបត្ថម្ភដល់ «មូលនិធិសិល្បករចាស់ជរា» ជាពិសេសសូមគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ដែលបានឧបត្ថម្ភថវិកា ៥ម៉ឺនដុល្លារ ក្នុង១ឆ្នាំ ក្នុងរយ:ពេល ៥ឆ្នាំ អ្នកឧកញ៉ា លាង ឃុន អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង និងអ្នកឧកញ៉ា ហុងពីវ អគ្គនាយក បុរីពិភពថ្មី ដែលបានឧបត្ថម្ភថវិកាក្នុងមួយនាក់ ៥ម៉ឺនដុល្លារ ក្នុង១ឆ្នាំ ក្នុងរយ:ពេល ៥ឆ្នាំ ដើម្បីទ្រទ្រង់ដល់សិល្បករចាស់ជរា។

ទន្ទឹនឹងនេះ លោកឧកញ៉ាចិត្តធម៏ ឌួង ឆាយ លោកក៏បានជួយឧបត្ថម្ភនូវទឹកប្រាក់ ចំនួន១លានរៀលដល់ តារាសម្តែងលោក ណូ ជ័យរិទ្ធី ផងដែរ៕

ប្រភព៖ ហេង ឡុង

Leave a Reply

Your email address will not be published. Required fields are marked *