លើកនេះមិនរួចខ្លួនទេ…អ្នកនាង ចន ចាន់លក្ខិណា បង្ហាញមុខយុវជនម្នាក់​ ដែលហ៊ានជេរអ្នកនាង ហៅសុទ្ធតែ…

លើកនេះមិនរួចខ្លួនទេ...អ្នកនាង ចន ចាន់លក្ខិណា បង្ហាញមុខយុវជនម្នាក់​ ដែលហ៊ានជេរអ្នកនាង ហៅសុទ្ធតែ...

ភ្នំពេញ៖ កាលពីថ្ងៃម្សិលមិញ នៅលើបណ្តាញសង្កមអ្នកនាង ចន ចាន់លក្ខិណា បានបង្ហាញមុខ បុរសម្នាក់ ដែលបានប្រើពាក្យមិនសមរម្យដាក់អ្នកនាង ក៏ខូចជាបង្ខូចឈ្មោះក្មេងស្រីម្នាក់ ដែលមិនដឹងអី ត្រូវមករងគ្រោះទៅវិញ។

អ្នកនាងចន ចាន់លក្ខិណា​ បានបង្ហាញឲ្យឃើញថា​”មើលមុខបណ្តើរៗទៅបងប្អូន! ប្រហែលគេហែក Acc ទៀតហើយ ។ លើកមុនដូចជាលឺថាគេឃាត់ខ្លួនម្តងហើយនៅខេត្តកំពត ។ មើលសំដីក្មេងនេះខមមិនដាក់ខ្ញុំទៅថាគេចាប់វាតែមួយថ្ងៃ 2 ថ្ងៃគឺគេលែងវាវិញហើយ វាមានខ្នងធំ តើអ្នកណាជាខ្នងគាត់ ? ហេតុអ្វីបានជាបុគ្គលដែលធ្វើជាខ្នងគាត់ការពារបុគ្គលពាលបាតផ្សារដើរជេរគេដោយគ្មាហេតុផលដូច្នេះ ? បើដូច្នេះមែនគឺធ្វើអោយបុគ្គលនេះកាន់តែព្រហើនដើរជេរគេទាំងទទឹងទិស ។ គេមិនរៀងចាលទេបើចាប់ភ្លាមលែងភ្លាមនោះ ។ វាក្លាយជាសង្គមអនាធិបតេយ្យបើមិនព្រមានបុគ្គលរបៀបនេះ លើកនេះបើច្បាប់ធូររលុងជាមួយបុគ្គលនេះទៀតមហាជននិងបង្កើតច្បាប់ខ្លួនឯងម្តង ។ បុគ្គលនេះវាដើរតួបានគ្រប់ទំរង់ តួឪពុកកំសត់ហើយអង្វរថាកូនគាត់សតិមិនគ្រប់ តួសង្សារដែលមិនដឹងរឿង ធ្វើជាឆ្ងល់ ធ្វើជាសួរ និង តួពាលបាតផ្សារ ។ល។ តាមពិតគឺជាមនុស្សតែមួយ”។

អ្នកនាង បានបន្តទៀតថា​ “ម្សិលមិញពួកយើងបានខលវិដេអូជជែកគ្នា !  ចំងល់របស់ឪពុកធម៌ប្អូនស្រី Try Seangmey គឺលោក MenBun Theng. គាត់បាននិយាយថា ប៉ុន្មានខែមុនគេឃាត់ខ្លួនបុគ្គល ជ លីសុផាន់ ពាក់ព័ន្តករណីបរិហាកេរ្តិកូនស្រីគាត់ តើហេតុអ្វីបានជាបុគ្គលនោះនៅតែអាចក្លែងបន្លំAcc បរិហារកេរ្តិកូនស្រីគាត់ និង ប្រើប្រាស់រូបកូនស្រីគាត់ដើរជេរគេគ្រប់គ្នាបាន ? ឬក៏បុគ្គលនោះត្រូវដោះលែង ? ចំពោះខ្ញុំលើកនេះបើចាប់ភ្លាមដោះលែងភ្លាមគឺខ្ញុំនិងតវា ព្រោះបុគ្គលនោះបានជេរខ្ញុំច្រើនដងហើយតែខ្ញុំមិនតបត ឬ ព្រមានអ្វីទេទាំងខ្ញុំមិនដែលមានទំនាស់ជាមួយបុគ្គលនោះទាល់តែសោះ ដូច្នេះលើកនេះខ្ញុំសូមព្រមានថាខ្ញុំមិនលើកលែងទៀតទេ គឺដើម្បីលាងឈឺចាប់ដែលរងរឿងអយុត្តិធម៌លើខ្លួនខ្ញុំដែលត្រូវបុគ្គលនេះប្រមាថទាំងបំពាន និង ដើម្បីភាពស្អាតស្អំរបស់ប្អូនស្រីជនរងគ្រោះ និង ក្រុមគ្រួសារដែលត្រូវបុគ្គលនោះក្លែងបន្លំរូបភាពដើរជេរប្រមាថមនុស្សមួយចំនួន” ។

អ្នកនាង បានបន្ថែមទៀតថា​”នេះជារូបភាពកាលគេឃាត់ខ្លួនកាលពីប៉ុន្មានខែមុននៅខេត្តកំពត បន្ទាប់មកក៏ត្រូវដោះលែងហើយមកដើរជេរគេទៀត រួមទាំងខ្ញុំ ហើយហ៊ានចូលខមមិនក្នុងការផុស និង Live Video របស់ខ្ញុំដោយអួតក្អេងក្អាងថាគេមានខ្នងធំ មិនអាចឃុំខ្លួនគេយូរថ្ងៃទេ 😞 បើម្ចាស់ខ្លួនបានឃើញសូមចេញមុខមកដោះស្រាយជាមួយខ្ញុំ”៕

ប្រភព៖ Chanlakhena Chorn

Leave a Reply

Your email address will not be published. Required fields are marked *