អាណិតពេក ! លោក ឧកញ៉ា ទៀ វិចិត្រ ផ្តល់ថវិការ ដល់តួរល្ខោន ម្នាក់ត្រូវចោរលួចម៉ូតូចំនួន….

អាណិតពេក ! លោក ឧកញ៉ា ទៀ វិចិត្រ ផ្តល់ថវិការ ដល់តួរល្ខោន ម្នាក់ត្រូវចោរលួចម៉ូតូចំនួន....

ខេត្តកណ្តាល-ដោយក្តីអាណិតអាសូរចំពោះ បុរសតួសម្តែងល្ខោនបាសាក់មួយរូបដែលបាត់ម៉ូតូមុនពេលឡើងឆាកសម្តែង លោកឧកញ៉ា ទៀ វិចិត្រ ក៍បានឧបត្ថមថវិកាចំនួនមួយលានរៀលជូនដល់បុរសតួសម្តែងល្ខោនបាសាក់រូបនោះ។

បុរសរូបនេះមានឈ្មោះ ជី​ម សុធា​រី ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជាសិល្បករ​ល្ខោន​​បាសាក់​ មាន​ស្រុក​កំណើត​នៅ ភូមិ​ស្វាយ​អាត់​លើ ឃុំព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល បានបាត់ម៉ូតូពេលកំពុងលាបមុខធ្វើខ្លួនឡើងឆាកសម្តែង។

ក្រោយទទួលបានជំនួយជាថវិកា បុរសតួល្ខានបាសាក់រូបនេះ បានគោរពថ្លែងអំណរគុណដល់លោកឧកញ៉ា ទៀ វិចិត្រ ដែលតែងតែធ្វើអំពើសប្បុរសធម៍ជាច្រើន គ្រប់ទីកន្លែង ចំពោះជនពិការ ចាស់ជរា និងអ្នកមានជីវភាពខ្វះខាត ៕

Leave a Reply

Your email address will not be published. Required fields are marked *