ក្តៅៗ…បញ្ជូនខ្លួន លោក ឌឹម សួនណាត ទៅកាន់តុលាការខេត្តសៀមរាម ពីបទ…

ក្តៅៗ...បញ្ជូនខ្លួន លោក ឌឹម សួនណាត ទៅកាន់តុលាការខេត្តសៀមរាម ពីបទ...

ភ្នំពេញ៖ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ ជនឆបោក លោក ឌឹម សួនណាត ត្រូវបានអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជូនជនសង្ស័យ និងសំណុំរឿងទៅកាន់តុលាការខេត្តសៀមរាបហើយ ពាក់ព័ន្ធការឆបោកប្រាក់ប្រាក់រាប់ពាន់ រាប់ម៉ឺនដុល្លារ។

ជនឆបោកលោក  ឌឹម សួនណាត អាយុ៣៦ឆ្នាំ រស់នៅផ្ទះលេខ៣៤ ផ្លូវលេខ១០០៧ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាប់ខ្លួនកាលពីប៉ុន្មានថ្ងៃមុន ដោយមានបញ្ជាពីព្រះរាជអាជ្ញា និងមានបណ្ដឹងរបស់ជនរងគ្រោះជាច្រើននាក់ ពាក់ព័ន្ធនឹងទឹកប្រាក់ខ្ទង់រយលានដុល្លារ។

មន្ដ្រីនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ  បានឲ្យដឹងថា  ជនសង្ស័យ ឌឹម សួនណាត ត្រូវបានបញ្ជូនទៅកាន់តុលាការខេត្តសៀមរាប ដើម្បីធ្វើការសួរនាំ និងចាត់ការតាមនីតិវិធីច្បាប់ ព្រោះរឿងដែលបានកើតឡើងដំបូង នៅលើទឹកដីខេត្តសៀមរាប។

គួរបញ្ជាក់ផងដែរថា លោក ឌីម សួនណាត អគ្គនាយកក្រុមហ៊ុន Enarita វិនិយោគលើការពុះដីឡូតិ៍លក់បណ្ដាខេត្តមួយចំនួន ពាក់ព័ន្ធករណីឆបោកប្រជាពលរដ្ឋនៅកម្ពុជានិងនៅប្រទេសកូរ៉េតាមរយៈការដាក់ទុកវិនិយោគ (ការប្រាក់ខ្ពស់) ដែលមានចំនួនទឹកប្រាក់ប្រមាណជា ៨០លានដុល្លារ។

ការចាប់ខ្លួននេះ បានធ្វើឡើងកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ដោយកម្លាំងនគរបាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ តាមដីកាបញ្ជាឱ្យចូលខ្លួន របស់លោកកែវ សុធា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕

ប្រភព៖ Sorn Sopheak-ស៊ន សុភក្រ្ត 

Leave a Reply

Your email address will not be published. Required fields are marked *