សូមអបអរសាទរ ! បេសកកម្ម វះកាត់ ព្យាបាល កុមារី លីលី រក្សា ទទួលបានជោគជ័យ សូមស្វាគមន៍ការវិលត្រឡប់មក មកមាតុភូមិវិញ ដោយសុវត្ថិភាព…

សូមអបអរសាទរ ! បេសកកម្ម វះកាត់ ព្យាបាល កុមារី លីលី រក្សា ទទួលបានជោគជ័យ សូមស្វាគមន៍ការវិលត្រឡប់មក មកមាតុភូមិវិញ ដោយសុវត្ថិភាព...

ក្រោមការចូលរួមជ្រោមជ្រែងឧបត្ថម យកចិត្តទុក្ខដាក់ យ៉ាងកក់ក្តៅពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ ( ស.ស.យ.ក ខេត្ត សៀមរាប ) និង ព្រមទាំង មានការចូលរួម ដ៏ធំធេងពីលោកឧកញ៉ា ង៉ូវ ស្រ៊ុន ប្រធានអង្គការ មូលនិធិចក្ខុខ្មែរ និង រួមទាំង ក្រុមការងារ គ្រប់ជាន់ថ្នាក់ នៃអង្គការ ( Khmer Sight Foundation ) បានធ្វើអោយគម្រោងបេសកកម្ម បង្កើតសំណាង ជួយសង្គ្រោះ ដល់ កុមារី លីលី និង រក្សា រួចផុតគ្រោះថ្នាក់ ដំណើរការទៅរលូន ប្រកបបានជោគជ័យ។

ជាមហាកិត្តិយសមួយ និង ជាឪកាសដ៏កម្រ ដែលកុមារី ២ រូប ( ម្នាក់រស់នៅ ខេត្ត សៀមរាប , ម្នាក់ រស់នៅខេត្ត បាត់ដំបង ) មានសំណាង និង ទទួលបានឪកាស ចេញទៅ វះកាត់ ព្យាបាលនៅប្រទេស ប្រទេស អូស្រ្តាលី ដោយមានការញ្ជើញពីសំណាក់ មន្ទីរពេទ្យ មួយនៅក្នុង ប្រទេស អូស្រ្តាលី និង មានការចូលរួមមើលថែ យកចិត្តទុក្ខ យ៉ាងកក់ក្តៅ ពីសំណាក់ក្រុមការងារ បងប្អូនស្មាក់ចិត្តនៃ អង្គការ ព្រមទាំង សមាគម ខ្មែរ នៅប្រទេស អូស្តាលី ដែលមានឈ្មោះថា ( Children First Foundation ) កំឡុងពេលស្នាក់នៅ ព្យាបាល វះកាត់ . ក្នុងនោះក៏មានចូលរួមជ្រោមជ្រែងជួយពីសំណាក់ Doctor ចិត្តធម៍មកពីជាច្រើនបណ្តារដ្ធ នៅក្នុងប្រទេសអូស្រ្តាលីមានដូចជា ( Melborne ,Adelaide, Brishben, Perls និង Sydney, ដើម្បីធ្វើការវះកាត់ ជួយសង្គ្រោះដល់ កុមារីទាំងពីរ អោយរួចផុតគ្រោះថ្នាក់ ប្រកបដោយភាពជោគជ័យ យ៉ាងរលូន។

លោក ធន ម៉េងហ៊ាង ប្រធាន ( សមាគម មូលនិធិមនុស្សធម៌ដើម្បីសង្គម ) បានរួមសហការ ជាមួយ លោកឧកញ៉ា ង៉ូវ ស្រ៊ុន ប្រធានអង្គការ មូលនិធិចក្ខុខ្មែរ ( Khmer Sight Foundation ) ក្នុងកិច្ចរៀបចំគម្រោង បេសកកម្ម បញ្ចូន កុមារី ទាំង ២ រូប ដែលមានជំងឺ ដុះដុំសាច់ក្នុងសសៃឈាម ដែលជាជំងឺកាចសាហាវមួយ ប្រឈមដល់ការអាយុជីវិត ។

ដើម្បីបង្កើតនូវឪកាស ជូនដល់កុមារី ទាំងពីរ អោយមានសំណាង រួចផុតគ្រោះថ្នាក់ បន្តរជីវិតរស់រាន ដូចក្មេងដទៃ

+ ជាចុងក្រោយលោក ធន ម៉េងហ៊ាង ប្រធាន ( សមាគម មូលនិធិមនុស្សធម៌ដើម្បីសង្គម ) ព្រមទាំង ក្រុមគ្រួសារ លីលី រក្សា សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា ព្រមទាំង បងប្អូនសប្បុសជន ក្នុងស្រុក ក្រៅស្រុក និង សូមគោរពជូនពរ បងប្អូនជួបប្រទះតែនឹង ពុទ្ធិពរទាំង ០៤ ប្រការ គឺអាយុ វណ្ណះ សុខៈ ពលៈ កុំបីឃ្លីឃ្លាត ឡើយ សូមអរគុណ ។

Leave a Reply

Your email address will not be published. Required fields are marked *