សូមកុំដាច់ចិត្តអី ! ជួយដល់ពួកគាត់ផង​ សិស្សថ្នាក់ទី ១២ នៃសាលា វិទ្យាល័យ ហ៊ុន ស៊ែនតាខ្មៅ ពីរនាក់ត្រូវបានចោរលួចម៉ូតូទៅបាត់ ពេលដែរកំពុងរៀនគួរ ហើយជីវភាពខ្វះខាតខ្លាំង ….(មានវីដេអូ)

សូមកុំដាច់ចិត្តអី ! ជួយដល់ពួកគាត់ផង​ សិស្សថ្នាក់ទី ១២ នៃសាលា វិទ្យាល័យ ហ៊ុន ស៊ែនតាខ្មៅ ពីរនាក់ត្រូវបានចោរលួចម៉ូតូទៅបាត់ ពេលដែរកំពុងរៀនគួរ ហើយជីវភាពខ្វះខាតខ្លាំង ....(មានវីដេអូ)

កណ្តាល  ៖ នៅកាលពីថៃទី ២០ ខែ កក្កដា មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅសាលា វិទ្យាល័យ ហ៊ុន សែនតាខ្មៅ ដោយសារតែមានចោរមួយក្រុមបានចូលមកលួចកាច់ ក យកម៉ូតូរបស់សិស្សចំនួន២គ្រឿង យកទៅបាត់ស្រមោលស្របពេលដែលសិស្សកំពុងតែរៀនគួរបន្ថែម ដើម្បីត្រៀមប្រឡងបាក់ឌុប នៅពេលខាងមុខនេះ។

បើយោងទៅតាមការរៀបរាប់ពីសំណាក់ជនរងគ្រោះបានប្រាប់ឲ្យដឹងថា ម៉ូតូនេះបាត់ប្រហែលពេលថ្ងៃ ព្រោះនៅចន្លោះម៉ោង ១១ ដល់ ម៉ោង ១២ ថ្ងៃត្រង់ រូបគាត់បានចេញពីក្នុងថ្នាក់មកមើលម៉ូតូរបស់ខ្លួនតែ ពុំបានឃើញម៉ូតូរបស់ខ្លួន និង មិនរបស់ខ្លួនទេ ភ្លាមៗនោះដែរ ក៏បានបង្ករឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់សិស្សផ្សេងៗទៀត និងមានការជួយស្វែករកដែរតែជាក់ស្តែងម៉ូតូនេះរកពុំឃើញទេ ។

គួរបញ្ចាក់ផងដែរថា ម៉ូតូដែរបាត់នោះគឺម៉ាកសង់ឌ្រីមសេរី០១៥​ពណ៍ខ្មៅ ដែលបាត់នៅថ្ងៃទី២០.០៧.២០១៩ ដែលមានផ្លាកលេខ ភ្នំពេញ 1DH : 2946។

ចំនែកមួយគ្រឿងទៀតម៉ាក ហ៊្សូម មើ អិច ០១៨ ពណ៍ខ្មៅលាយក្រហម (មិនចាំស្លាកលេខ) បាត់ក្នុងពេលតែមួយ ។ 

ក្រុមការងារស្នូល នៃវិទ្យាល័យហ៊ុនសែនតាខ្មៅ សូមអំពាវនាវដល់សប្បុរសជន មេត្តាចូលរួមឧបត្ថម្ភដល់ សិស្ស២រូប ដែលបានបាត់ម៉ូតូចំនួន ២គ្រឿងកាលវេលាថ្ងៃត្រង់ ២១ កក្កដា ២០១៩ ម្សិលមិញនេះ។ សូមលោកគ្រូ អ្នកគ្រូ អាណាព្យាបាល សិស្សានុសិស្ស សប្បុរសជន អតីតសិស្ស មេត្តាចូលរួមតាមសទ្ធាជ្រះថ្លា ព្រោះពួកគាត់មានជីវភាពខ្វះខាត និងពួកគាត់ជិតដល់ពេលប្រឡងបាក់ឌុប ផងដែរ។

លោកអ្នកអាចបរិច្ចាគតាម:

ABA Bank: 000177273 SOURS SAKAL

True Money: 078285551

Telephone: 078285551

យ៉ាងណាមិញគ្រួសារសិស្សទាំងពីរអ្នកនេះ កំពុងតែជួបការខ្វះខាតយ៉ាងខ្លាំង ម្នាក់មានឪពុកជាកម្មករ រសនៅក្នុងបន្ទប់ជួលរកព្រឹកខ្វះល្ងាច ខិតខំព្រឹងរាល់ថ្ងៃទម្រាំសន្សំលុយទិញម៉ូតូឲ្យកូនបានបន្តការសិក្សាព្រោះមិនចង់ឲ្យកូនលំបាក ព្រោះជាឆ្នាំដែលកូនត្រូវប្រឡង បាក់ឌុប តែជាអកុសលពេលនេះត្រូវចោរលួចបាត់ទៅទៀត ដូច្នេះហើយទើបធ្វើឲ្យគាត់កាន់តែលំបាកខ្លាំងទៀតហើយ។ត ដូច្នេះហើយមានតែសូមឲ្យបងប្អូនខ្មែរទាំងអស់  មេត្តាចូលរួមឧបត្ថម្ត តាមសទ្ធាដល់ សិស្ស២រូប ដែលបានបាត់ខាងលើ នៅសាលាវិទ្យាល័យ ហ៊ុនសែន តាខ្មៅនេះផង ។ សូមទស្សនាវីដេអូខាងក្រោម៖ 

Leave a Reply

Your email address will not be published. Required fields are marked *