ប្លែកៗ​ណាស់​ស្រុកខ្មែរ​…លោក ផែង វណ្ណៈ​ ឆ្ងល់ថា ហេតុ​អី​បាន​ចាំបាច់​សឹក​ទាំងយប់កណ្ដាលអាធ្រាតអញ្ចឹង​ មានបងប្អូនណាដឹងជួយប្រាប់ផង…

ប្លែកៗ​ណាស់​ស្រុកខ្មែរ​...លោក ផែង វណ្ណៈ​ ឆ្ងល់ថា ហេតុ​អី​បាន​ចាំបាច់​សឹក​ទាំងយប់កណ្ដាលអាធ្រាតអញ្ចឹង​ មានបងប្អូនណាដឹងជួយប្រាប់ផង...

កាលពីថ្ងៃម្សិលមិញនេះ មានករណីដ៏កក្រើកមួយបានកើតឡើង ដោយព្រះតេជគុណ​ កក្កដា សុភ័ណ្ឌ ដែលបានល្បីថាត្រូវគេប្លន់សម្លាប់យ៉ាងព្រៃផ្សៃ បានធ្វើឲ្យមហាជន មិនពេញចិត្តនឹងទង្វើបែបនេះ ដែលប៉ះពាល់ដល់ព្រះពុទ្ធសាសនា។

ភិក្ខុ កក្កដា សុភ័ណ្ឌ គង់នៅកុដិលេខ២៥ វត្តសារាវ័ន្តតេជោ ខណ្ឌដូនពេញ រាជធានីភ្នំពេញ  ដែលជាទូទៅតែងតែឃើញព្រះតេជគុណជួយដល់ ចាស់ជរា និងក្មេងកំព្រាជាច្រើននោះ ស្រាប់តែបានធ្វើរឿងដ៏ធំមួយ ជាហេតុធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងក្នុងព្រះពុទ្ធសាសនា ហើយនាពេលនេះ ក៏ត្រូវបានមន្រ្តីសង្ឃ សាលាអនុគណខណ្ឌដូនពេញ និមន្តមកដោះស្រាយ តាមធម៌វិន័យ រួចរាល់ជាស្ថាពរហេីយ ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោក ផែង វណ្ណៈ បានសរសេរលើកឡើងថា​ “ប្លែកៗ​ណាស់​ស្រុកខ្មែរ​ ពេលបុគ្គលសង្ឃប្រព្រឹត្តខុសធម៌វិន័យ​ធ្ងន់ធ្ងរ​ ត្រូវ​បានមន្ត្រីសង្ឃបង្ខំអោយសឹកដោយស្ម័គ្រចិត្តទាំងយប់​ ។ ខ្ញុំ​ឆ្ងល់​ហេតុ​អី​បាន​ចាំបាច់​សឹក​ទាំងយប់កណ្ដាលអាធ្រាតអញ្ចឹង​ ? មានច្រេីនករណីហេីយដែលសឹកតែពេលយប់​ ។ តេីពេលភ្លឺ​សឹក​មិនបានឬ​ ? ឬ​ មួយខ្លាចអ្នកកាសែតដឹងបានរកស៊ីតែពេលយប់អាធ្រាត្រ ? ហេីយករណី​ ចៅ​ អធិការ​វត្ត​ពោធិ​ចិនតុង​ មានស្រីស្នេហ៍ដោះស្រាយដល់ណាហេីយ​ ? ចប់ត្រឹមឆ្លេីយថារូបកាត់តឬ​ ? បេីឆ្លេីយថារូបកាត់ត​ តេីរូបថតពិត​នៅឯណា​ ? យករូបថតពិតមកបង្ហាញអោយមហាជនអស់ចម្ងល់ផង​ “។

យ៉ាងណាមិញ​ចំពោះករណីនេះ បានធ្វើឲ្យមហាជនផ្ទុះកំហឹងយ៉ាងខ្លាំង ហើយនេះក៏ជាការប៉ះពាល់ដ៏ធំមួយចំពោះសង្គម និងសាសនាផងដែរ៕

ប្រភព៖ Pheng Vannak News

Leave a Reply

Your email address will not be published. Required fields are marked *