ក្តៅៗ…ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ សៅ​ សុខា ព្រមានចាប់ខ្លួន លោកចាងហ្វាងកាសែត​ សាន​ ប៊ុន​ធឿន ពីបទ…(មានវិដេអូ)

ក្តៅៗ...ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ សៅ​ សុខា ព្រមានចាប់ខ្លួន លោកចាងហ្វាងកាសែត​ សាន​ ប៊ុន​ធឿន ពីបទ...(មានវិដេអូ)

នៅមុននេះបន្តិច នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ផែង វណ្ណៈ បានរៀបរាប់ថា “ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ សៅ​ សុខា​ ព្រមាន​ចាប់​ខ្លួន​សាន​ ប៊ុន​ធឿន​

ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ សៅ​ សុខា​ អគ្គមេបញ្ជាការ​រង​ នៃ​កងយោធពលខេមរភូមិន្ទ​ និង​ជា​មេបញ្ជាការ​កង​រាជអាវុធហត្ថលេីផ្ទៃប្រទេស​ បានមានប្រសាសន៍តាម​ តេឡ​ក្រាមនៅព្រឹកនេះព្រមានខ្លាំងៗទៅលេីលោក​ សាន​ ប៊ុន​ធឿន​ ចាងហ្វាង​កាសែត​មួយរូប​ ដោយអោយ​លោក​ សាន​ ប៊ុន​ធឿន​ ធ្វើការ​សុំទោសលោកឧត្ដមសេនីយ៍​ ហេង​ ប៊ុន​ទី​ មេបញ្ជាការ​កង​រាជអាវុធហត្ថខេត្តព្រះសីហនុ​ ជាបន្ទាន់​ បេីមិនដូចនេះទេ​ លោក​ សាន​ ប៊ុន​ធឿន​ ប្រឈមមុខ​នឹង​ការចាប់​ខ្លួនហេីយ​ ។ 

ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ សៅ​ សុខា​ បានមានប្រសាសន៍ថា​ លោក​ សាន​ ប៊ុន​ធឿន​ បានចោទប្រកាន់ដោយគ្មានភស្តុតាងថា​ លោកឧត្ដមសេនីយ៍​ ហេង​ ប៊ុន​ទី​ ចាប់​ប្រជាជន​ និង​ អ្នកកាសែត​ ដាក់គុកដេីម្បីផ្គាប់ចិត្តអ្នកមានលុយជាថ្នូរនឹងលុយទាំងបាច់ៗ​ ។ ដូច្នេះ​បេីរកភស្តុតាងមិនបានទេ​ លោក​ សាន​ ប៊ុន​ធឿន​ ត្រូវ​តែទទួលខុសត្រូវចំពោះមុខច្បាប់​ ។

យ៉ាងណាមិញ​នៅមុននេះបន្តិច​ លោក សាន្ត ប៊ុនធឿន បានធ្វើការឡាយវីដេអូឡើងវិញ ដោយបានសូមកែតម្រូវ និងសូមទោសកងរាជអាវុធហត្ថជាសាធារណៈ នូវកំហុសឆ្គងកាលពីយប់មិញ៕

មានវិដេអូ

ប្រភព៖ ផែង វណ្ណៈ

Leave a Reply

Your email address will not be published. Required fields are marked *