កក្រើកឆាកទៀតហើយ…ទើបតែអាយុ១៤ទេ តែសមត្ថភាពមិនធម្មតា ទទួលបាន yes ដល់ទៅបួនពីគណៈកម្មការ…(មានវិដេអូ)

កក្រើកឆាកទៀតហើយ...ទើបតែអាយុ១៤ទេ តែសមត្ថភាពមិនធម្មតា ទទួលបាន yes ដល់ទៅបួនពីគណៈកម្មការ...(មានវិដេអូ)

ភ្នំពេញ៖ កម្មវិធីលំដាប់ពិភពលោក  X Factor Cambodia ដែលកំពុងតែទទួលបានការគាំទ្រជាខ្លាំង ពីសំណាក់មហាជន និងប្រិយមិត្តទូទាំងពិភពលោក។

យ៉ាងណាមិញ កាលពីថ្ងៃទី២១ ខែកក្តដា ឆ្នាំ២០១៩ នេះ មានបេក្ខជន​ បេក្ខនារី ជាច្រើនបានមកដាក់ពាក្យ នៅក្នុងកម្មវិធី ដើម្បីធ្វើការប្រកួតប្រជែងគ្នា ក្នុងការដណ្តើមយកពានរង្វាន់ ក្នុងកម្មវិធីលំដាប់ពិភពលោកមួយនេះ។

ដោយឡែក​ យើងទៅទស្សនា និងស្តាប់សំលេង​ ដ៏ក្រអួនក្រៅពីក្មេងប្រុស អាយុ១៤ឆ្នាំម្នាក់ ដែលប្អូនមានស្រុកកំណើត នៅខេត្តកំពង់ចាម ប្អូនប្រុសមានឈ្មោះថា ចាន់ សុបញ្ញា បកស្រាយចំរៀងមួយបទក្រោមចំណងជើងថា “ខូចចិត្តត្បិតព្រាត់អូន”។

ក្នុងបទចំរៀងមួយបទនេះ បញ្ញា​ ធ្វើបានយ៉ាងល្អ និងធ្វើឲ្យមហាជននៅក្នុងស្ទូឌីយូ ទះដៃ ហោកញ្ជ្រៀវពីសមត្ថភាពក្មេងប្រុសវ័យ១៤ឆ្នាំរូបនេះ ។ ក្រៅពីទស្សនិកជនហើយនោះ គណៈកម្មការយើងក៏បានលើកពាក្យសរសើរចំពោះប្អូនប្រុស​ ព្រមជាមួយពាក្យថា  “Yes” ដល់ទៅបួនថែមទៀតផង។

នេះពិតជាសមត្ថភាពដ៏អស្ចារ្យ មែនទែនសម្រាប់ក្មេងប្រុស វ័យ១៤ឆ្នាំរូបនេះ ដែលគាត់មានសមត្ថភាព និងទឹកដមសំលេង បានយ៉ាងពិរោះ បែបនេះ៕

មានវិដេអូ៖

Leave a Reply

Your email address will not be published. Required fields are marked *