ថោកទាប ! ចាប់ខ្លួនឪពុកចិត្តខ្មៅ ដែលវ៉ៃធ្វើបាបកូនប្រុសបង្កើតរបួសធ្ងន់ជាំភ្នែកខាងស្តាំ…(មានវីដេអូ)

ថោកទាប ! ចាប់ខ្លួនឪពុកចិត្តខ្មៅ ដែលវ៉ៃធ្វើបាបកូនប្រុសបង្កើតរបួសធ្ងន់ជាំភ្នែកខាងស្តាំ...(មានវីដេអូ)

រតនគិរី ​៖​ កម្លាំង​អធិការ​នគរបាល​ក្រុង​បាន​លុង​ បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់ ​កាលពី​វេលា​ម៉ោង​១០​និង​១០​នាទី ​​ថ្ងៃ​ទី​២០ ខែ​កក្កដា ឆ្នាំ​២០១៩​ ពាក់ព័ន្ធ​ករណី​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​ទៅ​លើ​កុមារ​(​ប្រើ​និង​វត្ថុ​រឹង)។ សមត្ថកិច្ច​នគរបាល​ បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​មាន​ឈ្មោះ​ខាត់ សារី ភេទ​ប្រុស ​អាយុ​៣៦​ឆ្នាំ ជនជាតិ​ខ្មែរ ​មាន​ទីលំនៅ​ភូមិ​៧​មករា សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនគិរី មុខរបរ​ជាង​ត្បូង​(​ត្រូវជា​ឪពុក​បង្កើត)។

សមត្ថកិច្ចបានបញ្ជាក់ទៀតថាត​ថា កាលពី​វេលា​ម៉ោង​២១​និង​០០​នាទី ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៩ កន្លង​ទៅ​នេះ នៅ​ត្រង់​ចំណុច​ផ្ទះ​ជួល​មួយ​កន្លែង ស្ថិត​ក្នុង​ភូមិ​៧​មករា សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនគិរី ​ជនសង្ស័យ​ខាងលើ ​បាន​ធ្វើ​ទារុកម្ម​លើ​កូនប្រុស​របស់​ខ្លួន ​ឈ្មោះ ឃឹម លាភ ភេទ​ប្រុស អាយុ​៥​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ​ បណ្ដាល​ឲ្យ​របួសធ្ងន់។ 

ក្រោយ​បង្ក​ហិង្សា ​ជនសង្ស័យ ​ត្រូវ​បាន​ឃាត់ខ្លួន​ នៅ​អធិការដ្ឋាន​នគរបាល ក្រុង​បាន​លុង ដើម្បី​ចុះ​ស្រាវជ្រាវ​និង​ស៊ើបអង្កេត​បន្ត​ ហើយ​បំពេញ​សំណុំរឿង​បញ្ជូន​ទៅ​សាលា​ដំបង​ខេត្ត​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់។សូម​បញ្ជាក់​ថា ជន​សង្ស័យ​ខាង​លើ​នេះ មាន​ប្រពន្ធចុង​ម្នាក់​ សមត្ថកិច្ច​មិន​បាន​បញ្ជាក់​ពី​អត្តសញ្ញាណ​នោះ​ទេ ខណៈ​ដែល​ជនសង្ស័យ​ បាន​វាយ​ទៅលើ​កុមារា​រូប​នោះ បណ្ដាល​ឲ្យ​ជាំភ្នែក​ខាង​ស្តាំ​មួយ​ចំហៀង មិន​ដឹង​ពី​មូលហេតុ​ឲ្យ​បាន​ច្បាស់លាស់​នៅឡើយ​ទេ។ សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ កូន ខ្លាតូច

Leave a Reply

Your email address will not be published. Required fields are marked *