គ្រុនឈាមប្រភេទថ្មីឆក់យកជីវិតប្អូនខ្ញុំទៅបាត់ហើយ…ព្យាបាលជាហើយ តែទៅញុាំអីផ្ដេសផ្ដាស់ ស្រាប់តែលាប់ឡើងវិញ ធ្ងន់ធ្ងរលើសដើម…

គ្រុនឈាមប្រភេទថ្មីឆក់យកជីវិតប្អូនខ្ញុំទៅបាត់ហើយ...ព្យាបាលជាហើយ តែទៅញុាំអីផ្ដេសផ្ដាស់ ស្រាប់តែលាប់ឡើងវិញ ធ្ងន់ធ្ងរលើសដើម...

នាពេលបច្ចុប្បន្ន ជំងឺគ្រុនឈាម កំពុងតែរីករាលដាល​យ៉ាងខ្លាំង និងបណ្តាលឲ្យមនុស្សជាច្រើននាក់បានស្លាប់ ដោយសារតែជំងឺដ៏កាចសាហាវមួយនេះ ។

យ៉ាងណាមិញ នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា “RøTh RøTh” បានបង្ហោះសារយ៉ាងកំសត់ថា “គ្រុនឈាមប្រភេទថ្មីឆក់យកជីវិតប្អូនខ្ញុំទៅបាត់ហើយ😭 ព្យាបាលជាហើយតែទៅញាំអីផ្ដេសផ្ដាស់លាប់ឡើងវិញ ទៅពេទ្យគេគិតតែដាក់សេរ៉ូមអោយប្រាប់ថាមិនអីទេ មិនអីទេគេធានាព្យាបាលជា សេរ៉ូម20ប្លោក គ្នាអត់នោម2ថ្ងៃ បាយក៏ញាំមិនបាន ពោះគ្នាឡើងតឹង ពិបាកវេទនាណាស់ ឈឺនោម នោមមិនចេះ ក្នុងខ្លួនមានតែជាតិសេរ៉ូម ឈាមឡើងពេញពោះវៀន ឡើងបែកគ្រាប់ឈាម គ្នាអាយុមិនដល់10ឆ្នាំទេ សួរថាគ្នាពិបាកប៉ុណ្ណា😭 យកទៅដល់ពេទ្យធំ គេថាគេអស់លត្ថភាពជួយហើយ😭។

ហេតុនេះអ្នកដែលមានកូនតូចៗកុំប្រហែសអោយសោះ ជំងឺនេះសាហាវណាស់ឈឺមិនប៉ុន្មានថ្ងៃទេក៏ទៅចោលគេឯងគ្រប់គ្នាបាត់😭។រីណា ទៅរកកន្លែងភ្លឺណាអូន ជាតិនេះអូមមកបំពេញជាតិ តែជាតិក្រោយអូនត្រូវតែមានអាយុវែង ឆ្លាត ហើយស្អាតជាជាតិនេះទៀតណាអូន😭”។

ដូចនេះសូមបងប្អូនមេត្តាប្រុងប្រយ័ត្ន មិនថាក្មេង ឬមនុស្សធំនោះ គឺកើតជំងឺមួយនេះទាំងអស់ ឲ្យតែធ្វេសប្រហែស៕

ប្រភព៖ RøTh RøTh

Leave a Reply

Your email address will not be published. Required fields are marked *