សូមរួមរំលែកទុក្ខផង…គ្រុនឈាមកម្រិតធ្ងន់ រហូតបែកគ្រាប់ឈាមស្លាប់…

សូមរួមរំលែកទុក្ខផង...គ្រុនឈាមកម្រិតធ្ងន់ រហូតបែកគ្រាប់ឈាមស្លាប់...

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា​ “ឈឹម ម៉ាក់សី” បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក ជាមួយនិងសារដ៏ក្រមក្រំ ដោយកូនស្រីដែលគួរឲ្យស្រលាញ់ បានលាចាកឋានទៅព្រោះតែជំងឺគ្រុនឈាម។

ម្ចាស់គណនីហ្វេសប៊ុកបានរៀបរាប់ថា “កូនទៅបានសុខ រួចផុតពីទុក្ខហើយ  កូនសុខមានគ្រុនឈាមកំរិតធ្ងន់ បែកគ្រាប់ឈាមនិងដាច់សរសៃឈាមខួរក្បាល បានផុតទៅនូវម៉ោង១២និង០៦នាទី ហើយបានបូជានូវម៉ោង១៨នៅវត្តអង្គតាមិុញរួចរាល់ នឹងធ្វើបុណ្យ៧ថ្ងៃនូវថ្ងៃសៅរ៍ទី២៧ខែកក្កដា សូមអរគុណលោកពូអ្នកមីងញាតិមិត្តបងប្អូនទាំងអស់ដែលបានចូលរួមរំលែកទុក្ខ និងសូមអញ្ជើញចូលរួមពិធីបុណ្យ៧ថ្ងៃនៅវត្តអង្គតាមិញផង”។

ទន្ទឹមនឹងនេះ ក៏មានបងប្អូនខ្មែរយើងជាច្រើន បានចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំ ចំពោះការបាត់បង់ដ៏ធំមួយនេះ៕

ប្រភព៖ ឈឹម ម៉ាក់សី

Leave a Reply

Your email address will not be published. Required fields are marked *