បងប្អូនចំណាំមុខវាទុកផង…ពួកនេះ បានដាក់ថ្នាំបុគ្គលិក នៅក្នុងហាងលក់ស្បែងជើងមួយកន្លែង យកប្រាក់អស់៣០០ដុល្លារ…(មានវិដេអូ)

បងប្អូនចំណាំមុខវាទុកផង...ពួកនេះ បានដាក់ថ្នាំបុគ្គលិក នៅក្នុងហាងលក់ស្បែងជើងមួយកន្លែង យកប្រាក់អស់៣០០ដុល្លារ...(មានវិដេអូ)

ហ្វេសប៊ុក៖ សម័យនេះ មានករណីឆបោក នឹងបន្លំជាច្រើន ដែលប្រជាជនជាច្រើន​បានជួបប្រទះ ហើយក៏មានបងប្អូនខ្លះក៏ត្រូវបានជនខិលខូចមួយចំនួន ក៏ត្រូវបានគេដាក់ថ្នាំយកប្រាក់ មាស និងគ្រឿងអលង្ការផ្សេងៗ។

ជាក់ស្តែងបើយើងមើលតាមកាមេរ៉ាសុវត្ថិភាព បានបង្ហាញពីសកម្មភាព ជនខិលខូចបានបន្លំចូលមកទិញស្បែកជើង ដោយសួរចុះ សួរឡើង ស្រាប់តែអ្នកលក់មានថាធីងធោង វ៉ល់ៗ មិនដឹងកោះត្រើយ ក្រោយពីត្រូវជនសង្ស័យដាក់ថ្នាំ យកប្រាក់អស់លុយ៣០០ដុល្លារបាត់តែម្តង។

នៅក្នុងគណនីហ្វេសប៊ុកដែលមានឈ្មោះថា Sun Dara បានបង្ហោះសារថា “បងប្អូនបើកហាង រកសុីប្រយ័ត្នពួកចោលមួយក្រុមនេះ វាដើរបន្លំទិញ ហើយដាក់ថ្នាំបុគ្គលិកខ្ញុំយកលុយអស់ 300$ ទាំងព្រឹក”។

មានវិដេអូ៖

ប្រភព៖ Sun Dara

Leave a Reply

Your email address will not be published. Required fields are marked *