ជួយស៊ែររកសាច់ញាតិលោកយាយផង…លោកយាយម្នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ នៅម្ដុំស្រង់ធំ ពេលនេះប៉ូលីសកំពុងស្វែងរកសាច់ញាតិរបស់លោកយាយ…

ជួយស៊ែររកសាច់ញាតិលោកយាយផង...លោកយាយម្នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ នៅម្ដុំស្រង់ធំ ពេលនេះប៉ូលីសកំពុងស្វែងរកសាច់ញាតិរបស់លោកយាយ...

កាលពីថ្ងៃម្សិលមិញនេះ នៅលើបណ្តាសង្គមហ្វេសប៊ុករបស់គុណម្ចាស់ មុំ កុសល បានបង្ហោះសារ សូមអំពាវនាវដល់ បងប្អូន ដែលបានបាត់សមាជិកគ្រួសារ ដែលមានដូចក្នុងរូបភាពនេះ សូមទំនាក់មកកាន់ តេជគុណផង ដើម្បីយកធាតុរបស់លោកយាយទៅរក្សាទុក។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា “មុំ កុសល” បានបង្ហោះសារកាលពីថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០១៩នេះថា “សូមញាតិញោមនិងលោកម្ចាស់ជួយផ្សព្វផ្សាយផង ក្រែងមានភូមិឃុំណាបាត់សមាជិកក្នុងគ្រួសារដូចមានក្នុងរូបថតនេះ។ សូមមកទំនាក់ទំនងនៅវត្តស្រះស្រង់ ។

កាលពីព្រឹកមិញមានគ្រោះថ្នាក់ចរាចរណ៍នៅម្ដុំស្រង់ធំ ប៉ូលីសក៏បានយកមកដាក់នៅវត្តស្រះស្រង់ដើម្បីស្វែងរកសាច់ញាតិបន្ត។ ដោយមិនមានអ្នកស្គាល់ អាត្មា រួមដោយអាចារ្យនិងសមត្ថកិច្ចបានបញ្ចុះក្នុងវត្តនេះ។ ទូរស័ព្ទ ០១៦២៥៨២៧៩”។

ប្រភព៖ មុំ កុសល

Leave a Reply

Your email address will not be published. Required fields are marked *