អាណិតអ៊ុំស្រីណាស់…ទឹកភ្នែកស្ត្រីម្នាក់ ក្រោយពេលចោរឆក់ការបូបលុយបានសម្រេច ខណះទៅដាក់ពាក្យបណ្ដឹងស្រាប់តែឃើញ….

ភ្នំពេញ ៖ ស្ត្រីម្នាក់កំពុងបើករុឺម៉កសណ្ដោងលក់ផ្លែឈើ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូធំមួយគ្រឿងធ្វើសកម្មភាពឆក់ការបូបបានសម្រេច រួចជិះគេចខ្លួនបាត់ស្រមោល ខណៈនៅមុខប៉ុស្ដិ៍នគរបាលមានទាំងតុ និងសុទ្ធតែកំប៉ុងស្រាបៀរ ។

ករណីខាងលើនេះ បានកើតឡើងនៅវេលាម៉ោង៤ និង១០នាទីទៀបភ្លឺ ឈានចូលថ្ងៃពុធ ទី២៤ ខែកក្ដដា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ២១៧ ត្រង់ចំណុចការ៉ាស់ភីស៊ីធី ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ រៀង សុធី ភេទស្រី អាយុ៤១ឆ្នាំ មុខរបលក់ផ្លែឈើស្នាក់នៅផ្ទះជួលត្រពាំងសិលា ខណ្ឌដង្កោមានស្រុកកំណើតភូមិទួលស្នួល ឃុំទួលស្នួល ស្រុកក្រូចឆ្មាខេត្តត្បូងឃុំ។

យោងតាមសម្ដីស្ត្រីរងគ្រោះបានរៀបរាប់ប្រាប់ទាំងយំអួលដើមកថា មុនពេលកើតហេតុរូបគាត់បើកម៉ូតូរឺម៉ក ដែលពាក់ស្លាកលេខភ្នំពេញ1P-0834 ចេញពីផ្ទះជួល ក្នុងគោលបំណងទៅយកផ្លែឈើនៅផ្សារដើមគរ ដោយធ្វើដំណើរតាមផ្លូវ២១៧ ទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុខាងលើស្រាប់តែលេចមុខជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូធុនធំមួយគ្រឿង មិនចាំស្លាកលេខ ជិះមកពីក្រោយរួចធ្វើសកម្មភាពឆក់ការបូបស្ពាយរបស់គាត់បានសម្រេច រួចព្យាយាមជិះរត់គេចសំដៅទៅផ្សារដើមគរ ដោយរូបគាត់ក៏ស្រែកចោរៗបើកម៉ូតូរឺម៉កដេញពីក្រោយដែរ តែគ្មាននណាម្នាក់ ជួយដេញគាត់សោះសូមម្បីតែសមត្ថកិច្ចក៏គ្មានម្នាក់នោះដែរ ។

ស្ត្រីរងគ្រោះបានប្រាប់ឲ្យដឹងថា ទ្រព្យសម្បត្តិដែលនៅក្នុងការបូប រួមមានលុយខ្មែរនិងដុល្លាជាងមួយពាន់ដុល្លា ទូរសព្ទ័ដៃមួយគ្រឿង កាតគ្រីម៉ូតូមួយនិងអត្តសញ្ញាណបណ័្ណមួយសន្លឹក។

ក្រោយកើតហេតុ ជនរងគ្រោះបានជិះម៉ូតូសណ្ដោងរឺុម៉ករបស់ខ្លួន វិញត្រលប់មកក្រោមស្ពានអាកាសស្ទឹងមានជ័យទាំងអស់សង្ឃឹម និងបានឲ្យក្រុមអ្នកយកព័ត៌មានជូនមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី២ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវឈានទៅដល់ចាប់ជនសង្ស័យនោះមកផ្ដាន្ទាទោសតាមច្បាប់ ។

គួររំលឹកផងដែរថា សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី២ នៅមុខប៉ុស្តិ៍ស្ទើរាល់យប់ឃើញតែនគរបាលស្លៀកពាក់សុីវិលអង្គុយផឹកសុី មិនព្រមជិះល្បាតក្នុងមូលដ្ឋានរបស់ខ្លួននោះទេ ហើយជាពិសេសជិះភ្លឺតែម្ដងឧស្សាមានបទល្មើសឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋណាស់ ដូចជាក់ស្ដែកករណីខាងលើនេះអញ្ចឹង ។ ដូច្នេះ សូមលោកអធិការនគរបាលបាលខណ្ឌមានជ័យ ជួយពិនិត្យមើលកូនចៅទាំងនេះផង៕

ដោយៈ ភារ៉ា

Leave a Reply

Your email address will not be published. Required fields are marked *