អ្នកគ្រូពេទ្យ ដែលបានទះកំភ្លៀងអ្នកជំងឺនោះ​ ពេលនេះគាត់ចេញមកធ្វើការបកស្រាយហើយ ថាគាត់មិនបាន…

អ្នកគ្រូពេទ្យ ដែលបានទះកំភ្លៀងអ្នកជំងឺនោះ​ ពេលនេះគាត់ចេញមកធ្វើការបកស្រាយហើយ ថាគាត់មិនបាន...

កាលពីពេលថ្មីៗនេះ មានរឿងដ៏ហួសចិត្តចំពោះអ្នកគ្រូពេទ្យម្នាក់ បានទះកំភ្លៀង ចំពោះអ្នកពិការភ្នែក​ ដែលគាត់បានទៅធ្វើការព្យាបាល ហើយត្រូវបានអ្នកគ្រូពេទ្យទះមួយកំភ្លៀង ធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមានការមិនពេញចិត្តជាខ្លាំង។

យ៉ាងណាមិញ ក្រោយពីបានឃើញការបង្ហោះសារ ហើយត្រូវបានព័ត៏មានជាច្រើនបានយកមកធ្វើការផ្សព្វផ្សាយ នោះ អ្នកគ្រូពេទ្យ ដែលមានឈ្មោះថា​ “Nop Yom” បានបង្ហោះសារឆ្លើយតបទៅកាន់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុកវិញថា “កាលពីថ្ងៃ១៦ ខែកក្កដា ២០១៩ មានអ្នកជំងឹម្នាក់ឈ្មោះ ប៉ង​ពានអាយុ56ឆ្នាំ​ស្ថិតនូវភូមិ​ផាកណាម​ឃុំកោះពាក្យស្រុកវ៉ើនសៃ ខេត្តរតនគិរី។គាត់បានមកសំរាកព្យាបាលជំងឹភ្នែករហូតដល់ថ្ងៃទី18ខែកកដ្តាឆ្នាំ2019 នាងខ្ញំបានហៅឈ្មោះគាត់មកវ៉ាស់គំហើញដើម្បីធ្វើកាវះកាត់ជូនគាត់ក្នុងពេលរសៀលថ្ងៃដដែល។នូវពេលដែលកំពុងធ្វើការពន្យល់ពីនិតិត្តវិធីវ៉ាស់គំហើញដោយគាត់ជាបងប្អូនជនជាតិមិនចេះស្តាប់ភាសារខ្មែរបានច្បាស់​ហើយមិនព្រមធ្វើតាមការណែនាំរបស់នាងខ្ញំពេលនោះខ្ញំក៏ប្រើកាយវិកាដើទៅជិតខ្លួនគាត់ដើម្បីយកដៃទៅបិទភ្នែកឆ្វេងម្តងនិងភ្នែកស្តាំម្តងអោយគាត់មើលទៅផ្ទាំងអក្សរគំរូពេលនោះគាត់បានអង្គុយបញ្ឍរជង្គង់និងឡើកដៃទាំងពីរមកច្រត់ចង្ការ។ជាហេតុធ្វើអោយមានការរំខានដល់ការងារវ៉ាស់គំហើញក្រោយមកនាងខ្ញំក៏ប្រើកាយវិការដោយយកដៃខ្ញំទៅគោះដៃគាត់អោយដាក់ចុះនិងអង្គុយដាក់ជើងអោយត្រង់ចុះក្រោម ក្រោយមកទៀតខ្ញំក៏យកដៃទៅគោះថ្ពាល់គាត់ខាងស្តាំចង់ប្រាប់ថាកុំយកដៃច្រត់ថ្ពាល់​ចង្ការ​​និងអោយមើលទៅផ្ទាំងអក្សរគំរូប៉ុន្តែគាត់និងកូនៗគាត់មិនយល់ហើយមានការភាន់ច្រឡំនិងភាសារផងកាយវិកាផងថានាងខ្ញំទះកំភ្លៀងគាត់។

ដោយឃើញហេតុការនេះលោកប្រធានផ្នែកចក្ខុរោគគាត់នូវនឹងដែលគាត់បានសំរបសំរួលបញ្ចាប់ ដោយធ្វើការសុំទោសគ្នាទៅវិញទៅមកដល់អ្នកជំងឺនិងកូនៗគាត់ដើម្បីបញ្ចាប់ការភាន់ច្រឡំបន្តទៀត។អាស្រ័យហេតុនេះសូមបងប្អូនសាធារណៈជនក្នុងបណ្តាញសង្គមមេត្តាកុំយល់ច្រឡំដល់រូបនាងខ្ញំ។

ប្រភព៖ Nop Yom

Leave a Reply

Your email address will not be published. Required fields are marked *